(ខេត្តស្ទឹងត្រែង)៖ នៅព្រឹក ថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២២ នេះឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោ សែន អនុប្រធានបណ្ឌិត សភានគរបាលកម្ពុជា និងជាប្រធាននាយក ដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុ ងពិធីបើកវគ្គបណ្តុះ បណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល សម្រាប់សិស្ស នាយនគរបាលនិងនាយ នគរបាលរងជំនាន់ ទី១៥ លើកទី២ នៅសាលានគរបាល ជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោ សែន អនុប្រធានបណ្ឌិត សភានគរបាលកម្ពុជា និងជាប្រធាន នាយកដ្ឋានបណ្តុះ បណ្តាលបាន មានប្រសាសន៍ថា នេះជាវគ្គបណ្តុះបណ្តាល ដ៏មានសារសំខាន់ និងចាំបាច់នៅក្នុងឆាក ជីវិតរបស់ប្អូនៗដោយ បានផ្លាស់ប្តូរជីវភាព ការងារពីជនស៊ីវិល មកជាកងកម្លាំង នគរបាលជាតិស្រប តាមទិសដៅរបស់ ក្រសួងមហាផ្ទៃ និងគោលនយោបាល កំណែទម្រង់កង កម្លាំងប្រដាប់ អាវុធរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបន្ថែមថា វគ្គបណ្តុះបណា្តល សិក្សានេះមានរយៈ ពេល១២០ថ្ងៃលើជំនាញ វិជ្ជាជីវៈនគរបាល រួមមាន- ជំនាញ នគរបាលយុត្តិធម៌ ជំនាញសណ្តាប់ ធ្នាប់សាធារណៈ ជំនាញសន្តិសុខ ជំនាញនគរ បាលព្រំដែន ជំនាញអន្តោ ប្រវេសន៍ ជំនាញអត្ត សញ្ញាណកម្ម ជំនាញគ្រប់គ្រង ពន្ធនាគារ និងជំនាញគ្រប់គ្រង និងបញ្ជាដឹកនាំហ្វឹក ហាត់ធ្វើស្វ័យសិក្សា ទាំងទ្រឹស្តីនិងការ អនុវត្តជាក់ស្តែង។
សូមបញ្ជាក់ថា វគ្គបណ្តុះ បណ្តាលជំនាន់ ទី១៥លើកទី២នេះ មានមន្ត្រីនគរបាល ជាសិក្ខាកាម មកពីនាយក ដ្ឋាននគរបាល ការពារព្រំដែនទឹក និងស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ មានចំនួនសរុប ១៣០នាក់ ក្នុងនោះនារី២២នាក់ ៕