(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ ឧត្តមសេនីយ៍ត្រី (ផេង ធី) មេបញ្ជាការរង និងជានាយសេនា ធិការកងពលតូច ថ្មើរជើងលេខ៥៣ តំណាងឧត្តម សេនីយ៍ត្រី (កែវ សេងលន ) មេមេបញ្ជាការ កងពល បានដឹកនាំ ប្រតិភូធ្វើទស្សន កិច្ចសិក្សាពង្រឹង អង្គភាពរឹងមាំ លើគ្រប់វិស័យ នៅកងអនុសេនា ធំការពារអាកាស កងពលតូចថ្មើរ ជើងលេខ៥៣ ស្ថិត ក្នុង ភូមិសាស្ត្រ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និង មាន វត្តមាន ចូលរួម ពី សំណាក់ អស់លោក មេបញ្ជាការរងកងពល នាយសេនាធិការរង នាយហិរញ្ញវត្ថុ ការិយាល័យទាំង៩ នាយសុខាភិបាល នាយគិលានដ្ឋាន ឯកទេសទាំង៥ កងអនុសេនាធំ ទាំង៧ចំណុះកងពល កងអនុសេនាតូចការពារ និងវរសេនាតូចទាំង៤។
ក្ក្នុងសកម្មភាពធ្វើ ទស្សនកិច្ចសិក្សា នៅកងអនុសេនា ធំការពារអាកាស នាពេលនោះ ប្រតិភូ ដែលដឹកនាំ ដោយ ឧត្តមសេនីយ៍ត្រី (ផេង ធី )និង សហការី អមដំណើរ បាន ពិនិត្យ និង និងទស្សនាការសម្តែង ការត្រួតពិនិត្យកម្លាំង អន្តរាគមន៍ និង ពិនិត្យ ទីតាំង កន្លែងធ្វើការងារ របៀបរបបធ្វើការងារ ថ្នាក់កងអនុសេនាធំ ការងារចិញ្ចឹមសត្វ ផ្ទះបាយ ការ ដាំ ដំណាំ បន្លែ គ្រប់មុខ និង ភាព រីក ចំរើន ក្នុង ការ គ្រប់គ្រង ដឹកនាំ បញ្ជា និង ការ ធានា ជីវភាព រស់នៅ កងទ័ព ។
ឧត្តមសេនីយ៍ត្រី (ផេង ធី) បាន ធ្វើការ វាយតម្លៃ ខ្ពស់ និង បាន កោតសរសើរ ចំពោះ ស្មារតី ខិតខំ ប្រឹងប្រែង យក អស់កម្លាំង កាយ ចិត្ត បំពេញភារកិច្ច បាន ល្អ ប្រកបដោយ ភាព សហ ការណ៍ របស់ថ្នាក់ដឹក នាំកងអនុសេនាធំ ការពារអាកាស។
លោកបន្តថា ដោយសារតែ បញ្ហាជម្ងឺកូវីត១៩ ឆ្លងរាតត្បាត យើងក៏បានពន្យារ ការធ្វើទស្សនកិច្ចសិក្សានេះ ហើយចាប់ពីពេល នេះតទៅ អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី ( កែវ សេងលន) មេបញ្ជាការកងពល គ្រប់បណ្តាកងឯកភាព ត្រូវធ្វើកម្មវិធីស្វ័យទស្សនកិច្ចសិក្សាម្នាក់ម្តង ដើម្បីប្រកួតប្រជែងគ្នា ថាតើអង្គភាពណា ដឹកនាំគ្រប់គ្រងបានល្អ និងរីកចម្រើនជាង គេអរគុណសន្តិភាព៕