(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះ សំណាលជាមួយ សមាគមន៍ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ចំនួន៣០០នាក់ និងប្រជាពលរដ្ឋ ជាង២៦០០នាក់ ដែលមកទទួល សេវាពិនិត្យ ព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ នៅបរិវេណសាលា បឋមសិក្សាកោះថ្ម និងសារមន្ទីរ តេជោកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
មានប្រសាសន៍ សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នេះមិនមែនជា លើកទី១ទេ ដែលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោចុះ ព្យាបាលប្រជាពល រដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកមេមត់ ដែលជាការងារ មនុស្សធម៍សង្គ្រោះជីវិត ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានយក ចិត្តទុកដាក់ទប់ ស្កាត់ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ តាមរយៈ ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេស។
ម្យ៉ាងទៀត ប្រជាជនកម្ពុជាពិតជា មានសំណាងដោយ មានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គ្រប់បែបយ៉ាងដើម្បី ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវី១៩ ដែលធ្វើឱ្យស្ថាន ភាពកម្ពុជានា ពេលបច្ចុប្បន្ន មានសភាពធូរ ស្រាលជាង ប្រទេសដទៃទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសំណូមពរ ឱ្យប្រជាពលរដ្ឋ ទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ១៩ និងបានថ្លែងអំណរ គុណក្រុមគ្រូពេទ្យ និងកម្លាំង ស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជន គណបក្ស ប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែក ដែលពាក់ព័ន្ធជា ច្រើនទៀតដែលបាន រៀបចំការពិនិត្យ និងព្យាបាល ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃពេលនេះ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រ ចិត្តនៃសមាគម TYDA ដែលចុះព្យាបាល ប្រជាពលរដ្ឋនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រូពេទ្យសរុប ចំនូន៣០០នាក់ ព្យាបាលទៅលើ ប្រភេទជំងឺទូ ទៅមានដូចជា : (មាត់ធ្មេញ ជំងឺស្ត្រី ផ្ទៃពោះ ភ្នែក វះកាត់តូច គឺវះកាត់នៅនឹងកន្លែង) ក្នុងនោះក្នុង ពេល១ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តនៃសមាគម TYDA ព្យាបាលប្រជាពល រដ្ឋសរុបចំនួន ២៦១១ករណី ដែលការព្យាបាល និងការចំណាយ ទាំងអស់ ក្រោមការ ឧបត្ថម្ភរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕