ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប ស្តីពីបេសកកម្មស្វែងរកការពិត នៅប្រទេសទីម័រខាងកើត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌ អាស៊ានរបស់កម្ពុជា និងជាប្រធាន ឧត្តមមន្ត្រី សហគមន៍ សង្គម-វប្បធម៌ អាស៊ាន ដឹកនាំប្រតិភូអាស៊ាន បំពេញទស្សនកិច្ចផ្លូ វការនៅប្រទេស ទីម័រខាងកើត និងចូលរួមកិច្ចប្រ ជុំបូកសរុប ដោយមានការ ចូលរួមពីឧត្តម មន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ាន នៃប្រទេសសមា ជិកអាស៊ាន ប្រធានវិស័យនៃ សហគមន៍ សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន អគ្គលេខា ធិការរងទទួលបន្ទុក សហគមន៍ សង្គម-វប្បធម៌អាស៊ាន មន្ត្រីបង្គោលពាក់ព័ន្ធ និងមន្ត្រីលេខាធិកា រដ្ឋានអាស៊ាន នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត។

ក្នុងដំណើរទស្សន កិច្ចផ្លូវការក្នុងថ្ងៃទីបី នៃបេសកកម្ម ស្វែងរកការពិតពី ប្រទេសទីម័រខាង កើត ដែលមានគោលបំណង ចូលជាសមាជិក អាស៊ាននេះ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី និងប្រតិភូបាន ធ្វើទស្សនកិច្ចនៅស្ថាប័ន ជាច្រើនក្នុងប្រទេសទី ម័រឡេស្តេ។

បន្ថែមពីលើនេះ ឯកឧត្តម បានឡើង ថ្លែងសុន្ទរកថា ដែលមាន០៤ ចំណុចសំខាន់ៗ រួមមាន៖ ទី១ ដំណើរទស្សនកិច្ច នេះបានជួយកំណត់ សកម្មភាពដែល អាស៊ានអាចជួយ ប្រទេសទីម័រខាង កើតបន្ថែមទៀត តាមរយៈការកសាង សមត្ថភាព។

ទី២ កម្មវិធីដែលប្រទេស ទីម័រខាងកើតរៀប ចំដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការ ក្លាយជាផ្នែកមួយ នៃគ្រួសារអាស៊ាន។ ទី៣ តាមរយៈការចូល រួមរបស់ប្រទេសជា សមាជិកអាស៊ាន យើងនឹងប្រមូល ព័ត៌មានពាក់ព័ន្ធ ទាំងអស់ជុំវិញ បេសកកម្មនេះ  និងធានាឱ្យមាន វឌ្ឍនភាពក្នុងការ ពិចារណាលើពាក្យ សុំចូលជាសមាជិក អាស៊ានរបស់ទីម័រ ឡេសស្តេ និងទី៤ ទោះបីបេសកកម្ម នេះបានបញ្ចប់ក៏ដោយ កម្ពុជានឹងបន្តរ ក្សាទំនាក់ទំនង  និងការផ្លាស់ប្តូរ មតិជាបន្តបន្ទាប់ ដើម្បីធានាបាន នូវវឌ្ឍនភាព និងការពន្លឿនការពិ ចារណាលើពាក្យ សុំចូលជាសមាជិក អាស៊ានរបស់ទីម័រ ខាងកើត។

នៅយប់ថ្ងៃដដែលនះ ក៏មានពិធីជប់លៀង ជូនឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ាន ដទៃទៀត ពីសំណាក់ ឯកឧត្តមបណ្ឌិត José Ramos-Horta ប្រធានាធិបតី នៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើតផងដែរ។

ឯកឧត្តមបណ្ឌិត José Ramos-Horta បានថ្លែងអំណរគុណ ដល់គណៈប្រតិភូទាំង អស់ដែលបានមក បំពេញទស្សនកិច្ចស្វែង រកការពិត នៅប្រទេស របស់ឯកឧត្តម រយៈពេល៣ថ្ងៃ កន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពង់ក្នុងកម្មវិធី ថតរូបអនុស្សាវរីយ  និងពិធីលៀងសាយ ភោជន៍ផងដែរ។

ឯកឧត្តមប្រធានា ធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រ​ខាងកើត បានបញ្ជាក់ថា ៖ “ខ្ញុំ សូមអរគុណទៅ កាន់ប្រទេសសមាជិក អាស៊ានទាំងអស់ សម្រាប់ការនៅជា មួយពួកយើង និងសម្រាប់ការ ជួយទីម័រខាងកើត ជោគជ័យក្នុងអាស៊ាន។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងកតញ្ញូតា ធម៌ចំពោះការគាំទ្រ របស់អ្នកទាំងអស់គ្នា ហើយយើងនឹង ចូលរួមជាមួយអ្នក គ្រប់គ្នាឆាប់ៗនេះ!”។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី ស្វែងរកការពិតនៅ ប្រទេសទីម័រខាង កើតនេះ គណៈប្រតិភូ ក្រសួងព័ត៌មាន ក៏បានអញ្ជើញ ចូលរួមនៅក្នុង កម្មវិធីនេះផងដែរ ដែលដឹកនាំ ដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានឧត្តម មន្ត្រីទទួលបន្ទុក ព័ត៌មានអាស៊ាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *