ចម្លើយសារភាពបន្ថែម មុនជនដៃដល់ យកកាំភ្លើងបាញ់ លោក Abe

(បទេស)៖ ជនដៃដល់ក្នុងការ បាញ់សម្លាប់អតីត នាយករដ្ឋមន្ត្រីជប៉ុន បានសារភាពប្រាប់ ប៉ូលិសថា ដំបូងឡើយរូប គេមានបំណង សម្លាប់លោក Abe ​​Shinzo ដោយប្រើគ្រឿងផ្ទុះ មុនពេលសម្រេច ចិត្តប្រើកាំភ្លើងកែ ច្នៃបាញ់ប្រហារ លោក Abe ត្រូវ​បាន​ខ្មាន់កាំ ភ្លើងឈ្មោះ Yamagami Tetsuya បាញ់​សម្លាប់​កា ល​ពី​ថ្ងៃ​សុក្រ ខណៈ​លោក​កំពុង ថ្លែង​សុន្ទរកថា​ក្នុង យុទ្ធនាការ​មួយ​នៅ ​ភាគ​ខាង​លិច​ទីក្រុង​ Nara ។

ភ្លាមៗនោះប៉ូលិស ​បាន​ចាប់​ខ្លួន​ជន ​ដៃដល់​អាយុ ​៤១ ​ឆ្នាំ​ នៅ​នឹង​កន្លែង ខណៈក្រោយមកប៉ូលិស ក៏បានដកហូតកាំ ភ្លើងកែច្នៃជាច្រើន ដើមផ្សេងទៀត ពីផ្ទះល្វែងរបស់ជន ដៃដល់ ហើយ ស្រដៀងទៅនឹ ងកាំភ្លើងដែលបាន រកឃើញនៅកន្លែង កើតហេតុនៃការ បាញ់ប្រហារ ។

ប្រភពស៊ើបអង្កេត បានបញ្ជាក់ថា ជនដៃដល់ឈ្មោះ Yamagami បានចុះទៅកន្លែង យុទ្ធនាការផ្សេងទៀត រួមទាំងទីក្រុង Okayama នៅប៉ុន្មានថ្ងៃមុន ដោយមានគោលដៅ សម្លាប់អតីតនាយក រដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះ ។

ជនដៃដល់ Yamagami បានសារភាពទៀតថា ប៉ុន្តែក្រោយមក រូបគេបានឃើញនៅ លើគេហទំព័រមួយ ចុះផ្សាយថាថា លោក Abe នឹងមកទីក្រុង Nara នៅថ្ងៃទី ៨ ខែកក្កដា នេះ ។

ទន្ទឹមនោះ ប៉ូលិសកំពុងរក មើលមូលហេតុដែល បណ្តាលឲ្យជន ដៃដល់ Yamagami ផ្លាស់ប្តូរ គំនិតពីការ ប្រើប្រាស់គ្រឿងផ្ទុះ ហើយជ្រើសរើស កាំភ្លើងក្នុងការធ្វើ​ ឃាតនេះ ខណៈពួកគេ​ក៏​កំពុង​ ស៊ើបអង្កេត​ពី​លទ្ធភាព ​ដែលជនដៃដល់​ អាច​​រង់ចាំរហូតមាន​ ឱកាស​បាញ់ប្រហារ ​លើលោក Abe ផងដែរ​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *