(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារចុះ មូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ បញ្ជាក់ថា ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត មានចរិតនៃការ តស៊ូផ្នែកនយោបាយតាន តឹងជាងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយទន្ទឹមគ្នានេះ សម្រាប់ខេត្ត បាត់ដំបងផ្ទាល់ នៅក្នុងការបោះ ឆ្នោតជាតិខាងមុខ ក៏អាចនឹងមាន ប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតច្រើន ជាងការបោះឆ្នោតឃុំ សង្កាត់ដែរ ជាពិសេសក្រុម ប្រជាពលរដ្ឋចំណាក ស្រុកទៅធ្វើការ នៅប្រទេសថៃ ដោយសម្ដេចបានណែ នាំឱ្យរចនាសម្ព័ន្ធពាក់ព័ន្ធរ បស់គណបក្សបន្ត កិច្ចខិតខំប្រឹងប្រែងដើម្បី ប្រមូលសំឡេង គាំទ្រពីប្រជាពលរដ្ឋ ទាំងនោះបន្ថែមទៀត។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុង កិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ទន្ទឹមគ្នានឹងការបូក សរុបលទ្ធផល នៃការបោះឆ្នោតឃុំ សង្កាត់ថ្មីៗកន្លងទៅនេះ ក៏នឹងមានដែរការ ពិភាក្សាផ្លាស់ ប្ដូរយោបល់គ្នា ដើម្បីស្វែងរកធាតុ ចូលល្អៗបន្ថែមទៀត ពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់ដំណើរឈាន ឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈលទ្ធផលនៃការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនអាចដូច គ្នានឹងលទ្ធផលនៃការ បោះឆ្នោតថ្នាក់ ជាតិនោះទេ។
សម្ដេចបាន សង្កត់ធ្ងន់ទៀតថា «តើយើងនៅ មានបញ្ហាអ្វីខ្លះទៀត ដែលនៅសេសសល់? អាចនិយាយ ជាសរុបថាបញ្ហា ដែលយើងចាត់ទុកថា វាមិនទាន់យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ តើវានៅសល់ បញ្ហាអ្វីទៀត នោះហើយជា បញ្ហាដែលយើង ត្រូវតែមើលឱ្យឃើញ ហើយរួមគ្នាដោះ ស្រាយឱ្យបាន ដូចជាការរំលោភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិ សេរីភាពរបស់ ប្រជាពលរដ្ឋ នេះជាបញ្ហា ធំធ្វើឱ្យមានភាព អយុត្តិធម៌ អាចបង្កភាព មិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជារបស់យើង។ ដូច្នេះត្រូវរកភាពអសកម្ម រកបញ្ហាទាំងនោះឱ្យឃើញ ហើយនាំគ្នាដោះស្រាយ»។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានផ្ដល់ឱកាស ជូនតំណាងគណបក្ស ដែលអញ្ជើញមក ពីបណ្ដា ឃុំ សង្កាត់ មួយចំនួនក្នុង ខេត្តបាត់ដំបង ឡើងថ្លែងពីបទ ពិសោធន៍ដែលបានជួប ប្រទះក្នុងដំណើរការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សឃុំ សង្កាត់ ពិសេសបទពិសោធ នៃកិច្ចខិតខំប្រឹងប្រែង ក្រសោបយកសន្ដាន ចិត្តគាំទ្រពីប្រជាពលរដ្ឋ និងការជួបបញ្ហា ប្រឈមនានា។ សម្ដេចក៏បានចូលរួម ផ្ដល់ទស្សនាទាន បន្ថែមភ្ជាប់ទៅនឹងការ ថ្លែងរបស់តំណាង គណបក្សនៅតាម មូលដ្ឋានទាំងនោះផងដែរ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនា ទានបន្ថែមទៅកាន់ អង្គប្រជុំ អំពីគុណតម្លៃ នៃសុខសន្តិភាព និងស្ថិរភាពជាតិ ការខិតខំអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម កិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ពិសេសការចាក់ វ៉ាក់សាំងប្រកបដោយ ជោគជ័យ ដែលសមិទ្ធផលទាំង អស់នេះកើតចេញ ពីកម្លាំងសាមគ្គីភាព របស់ថ្នាក់ដឹកនាំ និងសកម្មជន គណបក្សគ្រប់លំដាប់ ថ្នាក់ជាមួយរាជ រដ្ឋាភិបាល ទាំងការបំពេញ ការងារស្នូលក្នុង នាមជាមន្រ្តីរាជការ សាធារណៈ និងការបំពេញ ការងារក្នុងក្របខ័ណ្ឌ គណបក្សដើម្បីប ម្រើជាតិ និងបម្រើប្រជាជន។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា វិបត្តិជាសាកលនៃ ជំងឺកូវីដ-១៩ និងវិបត្តិ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុង តែបន្តរំខានដល់ ជីវភាពប្រជាពលរដ្ឋ ដែលទាមទារ ឱ្យមានការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងនោះសម្ដេចក៏ បានទាញចំណាប់ អារម្មណ៍អង្គប្រជុំ យកចិត្តទុកដាក់ចំពោះ បញ្ហាប្រឈម និងសំណើ សំណូមពរនានា របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិកាសាធារណៈនានា ដូចជាការងារផ្ដល់ និងទទួលសេវាលិខិតស្នាម និងការបែងចែក បក្សពួកជាដើម។
សម្ដេចក៏បានសង្កត់ ធ្ងន់ជាថ្មីម្ដងទៀតជូនកិច្ច ប្រជុំឱ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អ ប្រសើររបស់តួអង្គ សំខាន់ៗទាំង៥ នៅមូលដ្ឋាន រួមមាន មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេប៉ុស្ត៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ អនុភូមិ និងមណ្ឌល សុខភាពឃុំ សង្កាត់។
សម្ដេចក៏បានណែនាំ ឱ្យចិត្តទុកដាក់ផ្ដល់ការ គាំទ្របន្ថែមទៀត ដែរដល់លោកគ្រូ អ្នកគ្រូនៅ តាមមូលដ្ឋានឃុំ សង្កាត់។ ដោយឡែកពាក់ព័ន្ធ នឹងការងារបោះឆ្នោតវិញ សម្ដេចបានណែនាំ ឱ្យគណបក្ស ខេត្តបាត់ដំបងគ្រប់ រចនាសម្ព័ន្ធ ខិតខំពង្រឹងបន្ថែម ទៀតនូវគុណភាព សមាជិកគណបក្ស។
មានប្រសាសន៍អំពី ដំណើរឈានឆ្ពោះទៅ កាន់ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្រ្តឆ្នាំ២០២៣ខាងមុខ សម្ដេចក្រឡាហោម ស ខេង បានណែនាំក្រុម ការងារគណបក្ស ចុះមូលដ្ឋាន ខេត្តរហូតដល់ឃុំ សង្កាត់ បន្តខិតខំប្រឹងប្រែង ចិញ្ចឹមចលនាគណបក្ស ឱ្យបានកាន់តែរឹង មាំ និងមានគុណភាព និងបន្តសហការផ្ដល់ ការគាំទ្រឱ្យបានខ្លាំង ក្លាដល់រដ្ឋបាលមូលដ្ឋាន ឱ្យកាន់តែមាន លទ្ធភាពច្រើនក្នុង កិច្ចការបម្រើ ប្រជាពលរដ្ឋ ពិសេសការឆ្លើយតប ទៅនឹងតម្រូវ ការចាំបាច់របស់ ប្រជាពលរដ្ឋ ដូចជាគ្រោះមហន្ត រាយធម្មជាតិជាដើម៕
រូបភាព៖ ហ្វេសប៊ុកសម្តេច ក្រឡាហោម ស ខេង