សមត្ថកិច្ចចុះទប់ស្កាត់ ប្រជាពលរដ្ឋ ដែល រារាំងមិនអោយ ក្រុមជញ្ជីងចល័តនាំ យករថយន្តថៃ ដែលដឹកពោត លើសទម្ងន់មក អនុវត្តតាមច្បាប់….

(ខេត្តបាត់ដំបង)៖ មានប្រជាពលរដ្ឋ រាប់រយរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទាំងយប់ ដើម្បីរារាំង មិនអោយក្រុម ការងារជញ្ជីងចល័ត នាំយករថយន្តថៃ ដែលចូលមកដឹក កសិផលខ្មែរលើសទម្ងន់ មកកាន់មន្ទីរជំនាញ ដើម្បីអនុវត្តតាម នីតិវិធីឡើយ បើទោះបីជាដឹងថា រថយន្តថៃទាំង នោះល្មើសនឹង ផ្លូវច្បាប់យ៉ាង ណាក៏ដោយ ។

ការលើកគ្នាមក ធ្វើការរារាំងនេះ គឺចាប់តាំងពីល្ងាច រហូតដល់ម៉ោងជាង ៩យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺលើកំណាត់ ផ្លូវតាមបណ្តោយ ព្រំដែនថៃ ចេញពីច្រកកាប៊ីន។

ដោយនៅម៉ោងនោះ ប្រជាពលរដ្ឋនៅ តែបន្តឡោមព័ទ្ធ និងមិនអោយក្រុម មន្រ្តីជញ្ជីងចល័ត យកឡានថៃ ដែលដឹកលើស ទម្ងន់ចេញពីទីតាំង ឃាត់នោះឡើយ បើទោះបីព្រះរាជ អាជ្ញាដឹកនាំ កម្លាំងសមត្ថកិច្ច មានមន្ត្រីកង រាជអាវុធហត្ថ និងមន្ត្រីនគរបាល ជាច្រើននាក់ទៅ ជួយអន្តរាគមន៍ ក៏ដោយ។

ដោយប្រជាពល រដ្ឋនិងម្ចាស់សាយឡូ នាំគ្នាលើកឡើងថា មួយឆ្នាំមានតែ ម្តងក្នុងការប្រមូល កសិផល ទាំងនេះចេញពីចម្ការ។

គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ក្នុងស្រុកសំពៅលូន ក៏មានប្រជាពល រដ្ឋប្រមូលផ្តុំគ្នាតវ៉ា ម្តងរួចមកហើយ ខណ:ដែលរថយន្ត ថៃកំពុងធ្វើ សកម្មភាពសម្រុកដឹក ចូលប្រទេសថៃដោយ ប្រើប្រាស់លើខ្នងផ្លូវ លេខ៥៩កម្ពុជា ហើយការដឹកជញ្ជូន កសិផលខែ្មរនេះ គឺរថយន្តថៃ ដឹកលើសទម្ងន់ សឹងគ្រប់រថយន្ត ហើយត្រូវបាន ក្រុមជញ្ជីងចល័ត ឃាត់បានជា ច្រើនគ្រឿង ដើម្បីនាំយកមក កាន់មន្ទីរសាធារណការ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ព្រោះវាអាច បង្កអោយប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ផ្លូវ ក្រវ៉ាត់ព្រំដែនផង។

ដោយឡែកការ ទាមទារបស់ ប្រជាពលរដ្ឋ ឬ ម្ចាស់ សាយឡូ នៅពេលនោះ គឺស្នើសុំឲ្យមន្ត្រី អនុវត្តច្បាប់ធ្វើការ ពិន័យនៅនិងកន្លែង បានហើយ ដោយមិនចាំបាច់ នាំយករថយន្តថៃ មកកាន់ខេត្តឡើយ ព្រោះបើមិនដូច្នេះ ទេខាងភាគីថៃគេនិង មិនចូលមកទិញ ដំណាំកសិកម្ម ពោត ដំឡូង សណ្តែកនៅ តាមព្រំដែនកម្ពុជា បន្តទៀតឡើយ។

លោកព្រួញ រិទ្ធថា ប្រធានមន្ទីរ សាធារណការ ខេត្តបានបញ្ជាក់ថា ភាពតានតឹង កាលពីយប់មុិញនេះ គឺដោយសារ តែមន្ត្រីជញ្ជីងចល័ត បានឃាត់រថយន្ត ថៃដែលដឹកលើសទម្ងន់ រហូតដល់៧០តោន ហើយកម្លាំងបាន បញ្ជាអោយរថយន្ត នោះចូលទៅចាក់ ពោតក្នុងសាយឡូវិញ  ដើម្បីអូសក្បាលឡាន យកមកខេត្ត ។

លោកបានបន្តថា នៅពេលនោះដែរ ប្រជាពលរដ្ឋបាន សំណូមពរដល់មន្ត្រី ជំនាញដោយសុំ ដឹកដល់កម្រិត ៥០ តោន ដែលជាធម្មតាក ម្រិតស្តង់ដារត្រឹម តែ៤០តោនប៉ុណ្ណោះ ។ នៅពេលនោះដែរ ក្រុមការងារក៏បាន ប្រាប់ពួកគាត់អោយ ធ្វើលិខិតស្នាមនិងផ្តិត មេដៃមកដើម្បីក្រុម ការងារបញ្ជូន សំណូមពរនេះ ឆ្លងទៅក្រសួង។

នៅពេលនោះ ដែរពេលដែល កម្លាំងជំនាញត្រៀម នាំយករថយន្តដែល ល្មើសចេញមកក៏ ស្រាប់តែមាន ប្រជាពលរដ្ឋជា ច្រើនបាននាំគ្នាមក រារាំងម្តងទៀត ដោយមិនអោយ យករយន្តថៃនោះ ចេញពីក្នុងសាយឡូ ឡើយព្រមទំងបាន លួចចាក់ទម្លាយកង់ រថយន្តថែម ទៀតផង ។

នៅក្នុងហេតុការណ៍ នេះដែរ មានប្រភព មួយចំនួនបានអះអាងថា អាចមានមន្ត្រី យោធាម្នាក់ឈ្មោះ រោង សារីម នៅពីក្រោយខ្នង នៃការបើកដៃអោយ ដឹកលើសទម្ងន់ និងហាកដូចជាមាន ផែនការរួចជា ស្រេចដើម្បីបង្កើត ចលនានេះ ព្រោះនៅពេលនោះ គេសង្គេតឃើញ មន្ត្រីយោធារូបនេះបានត្រៀមបាយកញ្ចប់ និងទឹកសុទ្ធសម្រាប់ក្រុមប្រឆាំងនេះផងដែរ។

ប៉ុន្តែទោះបីជា កាលពីយប់មាន សភាពតានតឹង ហើយកម្លាំងបាន ដកថយនៅប្រមាណ ជាជិតពាក់កណ្តាល អាធ្រាត្រក៏ដោយ ក៏លោកប្រធាន មន្ទីរបានសង្កត់ធ្ងន់ថា ព្រឹកនេះលោក នឹងបន្តនីតិវិធី ដោយប្រើច្បាប់ ជាធរមាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *