(ខេត្តបន្ទាយមានជ័យ)៖ មនុស្ស៤នាក់បាន រងរបួសឆ្ងន់ដោយសារ តែកែវទ្រខ្សែភ្លើងបាក់ដាច់ ខ្សែភ្លើងធ្លាក់ដល់ដីចរន្ត ឆ្លងពេញផ្លូវដោយសារ តែរន្ទះបាញ់ នៅវេលាម៉ោង៧ យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចដេប៉ូលក់ឈើ ស្ថិតក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាជនរង គ្រោះទាំង៤នាក់ ១មានឈ្មោះ រឺក ឡាយ ភេទប្រុស អាយុ៥២ឆ្នាំ ២ឈ្មោះ យេវ ខាន់ ភេទស្រី អាយុ៥១ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសបាក់ដៃឆ្វេង ៣ឈ្មោះ យិន ណាវិន ភេទប្រុស អាយុ៤ឆ្នាំត្រូវជាចៅ ទាំង៣នាក់រស់នៅភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ចំណែកមាក់ទៀតឈ្មោះឡុង ប៊ុនលី ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅភូមិ តាបែន ឃុំតាបែន ស្រុកស្វាយចេក រងរបួសស្មាខាងស្ដាំ៣ នាក់ត្រូវបានគេដឹកទៅ សំរាកនៅមន្ទីរ ពេទ្យបង្អែកស្រុកស្វាយចេក ចំណែកឈ្មោះ យិន ណាវិនដោយរបួស ធ្ងន់ពេកត្រូវបានរថយន្ត សង្រ្គោះដឹកទៅ មន្ទីរពេទ្យបង្អែក ខេត្តមិត្តភាពកម្ពុជា ជប៉ុននៅស្រុកមង្គលបូរី។
លោកអធិការបានបន្ត ថាមុនពេលកើតហេតុ នោះមេឃកំពុងភ្លៀង លាយឡំជាមួយផ្គររន្ទះ ពេលនោះរន្ទះបានបាញ់ កែវទ្រខ្សែភ្លើងនិងកែវថ្ពក់ បាក់ទប់ខ្សែភ្លើងមិនបាន ដាច់ធ្លាក់ខ្សែស្រាត មកដល់ដីបណ្តាលឲ្យចរន្ត ឆ្លងពេញផ្លូវស្របពេល នោះមានអ្នកជិះម៉ូតូ៤នាក់ជិៈ មកដល់ចំណុចកើត ហេតុខាងលើផ្លូវជាតិ លេខ៥៦ A បណ្តាលឲ្យចរន្តភ្លើង ស្រូបទាញឆក់មនុស្ស ទាំង៤រងរបួសធ្ងន់ ទាំង៤នាក់តែម្តង។
ក្រោយពីកើតហេតុ ហើយសមត្ថកិច្ចបាន ទូរស័ព្ទហៅម្ចាស់ភ្លើងរបស់ ក្រុមហ៊ុននិមិត្តឲ្យមកបិតគុ បហើយលើក ខ្សែភ្លើងនោះឡើងដាក់ ដូចដើមវិញមនុស្សអាចធ្វើ ដំណើរឆ្លងកាត់បាន។
លោកបានបញ្ជាក់ទៀត ថាចំពោះបញ្ហាសំណងលើ ជនរងគ្រោះនោះគឺនៅមិន ដឹងថាក្រុមហ៊ុននិមិត្តនោះ សងសំណងយ៉ាងណានោះ ដែរចាំសំរួលគ្នានៅថ្ងៃ ក្រោយនេះជារឿងគ្រោះថ្នាក់ ធម្មជាតិ៕