ទីតាំងសង្វៀនជល់ មាន់និងអាប៉ោង នៅឃុំថ្មពូន ស្រុកព្រៃឈរ បើកលេងដោយ សេរីខណ:សមត្ថកិច្ច សម្ងំស្ងៀមស្ងាត់

(ខេត្តកំពង់ចាម)៖ សង្វៀនជល់មាន់និង អាប៉ោងមួយកន្លែង ដែលព័ត៌មានយើង ទទួលបាន នៅចំណុច ចំការចេក ចូលតាមផ្លូវ ផ្សារបុតខ្នុរ ចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈរជាប់ ព្រំប្រទល់ជាប់នឹង ស្រុកចំការលើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំ នៅក្នុងខេត្តកំពង់ចាម និងមានអ្នក កាងពីក្រោយ សូម្បីសមត្ថកិច្ចមិន ហ៊ានចុះបង្ក្រាប ពលរដ្ឋបានដាក់ ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវគ្នាអស់ហើយ ទើបមិនបង្ក្រាប។

បើតាមសេចក្តី រាយការណ៍បានប្រាប់ មកអ្នកសារព័ត៌មាន យើងអោយដឹងថា ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរ ការជាយូរមកហើយ និងមានការប្រកួត ជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ ដាក់លុយស៊ីសង ចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ ពពូនទៅលេងច្រើនកុះករ (អ្នកឆ្លងខេត្តក៏មាន) ព្រោះល្បីកន្លែងនេះមាន សុវត្ថិភាពមិនព្រួយ បារម្ភពីសមត្ថ កិច្ចចុះបង្ក្រាប។

ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តី រាយការណ៍ជូនដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ជាពិសេសប្រជាពល រដ្ឋសំណូមពរដល់ លោកអធិការស្រុក ព្រៃឈរមេត្តា ចុះត្រួតពិនិត្យផង ដើម្បីមានវិធានការ ចុះបង្ក្រាប លប់បំបាត់ល្បែង ស៊ីសងខុសច្បាប់ តាមមូលដ្ឋាន ដើម្បី តាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពទាំង៧ចំណុចដែល រាជរដ្ឋាភិបាល ដាក់ឲ្យ អនុវត្តន៍។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *