(ខេត្តបាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី ( កែវ សេងលន) មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាយ៉ាង តឹងរឹងដល់មេបញ្ជាការ រងកងពលទទួល បន្ទុកទិសទាំងបី: ទិសស្រុកកំរៀង ទិសស្រុកភ្នំព្រឹក និងទិសស្រុក សំពៅលូន ត្រូវទទួលខុស ត្រូវខ្ពស់ចំពោះភារ កិច្ចរបស់ខ្លួន ក្នុងការចាត់ចែង កម្លាំងទាំងយប់ ថ្ងៃសហការការពារ ទប់ស្កាត់ការលប លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ជំងឺកូវីត១៩ មិនឲ្យឆ្លងចូលក្នុងប្រទេស ។
លោក កែវ សេង លន មេបញ្ជាការ បានបន្តទៀតថា ក្នុងវិសាលភាព ភូមិសាស្ត្រទទួល ខុសត្រូវរបស់កង ពលតូចថ្មើរ ជើងលេខ៥៣ យើងត្រូវតែអនុវត្ត និងសហការការ ងារជាមួយស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ឲ្យបានហ្មឺង ម៉ាត់ហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ បង្ក្រាបទាន់ពេល វេលា រាល់សកម្មភាព ខុសច្បាប់ទាំងឡាយ ដែលកើតឡើង នៅតាមខ្សែបន្ទាត់ព្រំដែន។ ហើយលោក នឹងមិនអនុគ្រោះ ជាដាច់ខាត ចំពោះយោធិនណា ដែលឃុបឃិត ស៊ីសំណូកសូកប៉ាន់ ជាមួយមេខ្យល់ នាំពលករឆ្លងដែន និងរកស៊ីជួញដូរ ខុសច្បាប់នោះឡើយ។
លោកឧត្តមសេនីយ៍ត្រី (កែវ សេងលន ) មេបញ្ជាការកងពល ក៏បានណែនាំកង កម្លាំងត្រូវរក្សា អនាម័យ រស់នៅស្អាត ហូបចុកស្អាត និងត្រូវអនុវត្ត ឲ្យបានជាប្រចាំ នូវការណែនាំ របស់ក្រសួង សុខាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ៣កុំ៣ការពារ ព្រោះជម្ងឺកូវីត១៩ មិនទាន់ផុតរលត់ ពីពិភពលោកនៅ ឡើយទេអរគុណសន្តិភាព៕