(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២២ នេះ បាននាំយកគ្រាប់ ត្នោតចំនួន៣ម៉ឺនគ្រាប់ ជាលើកទី៦ទៅដាក់ ដាំតាមបណ្តោយសង ខាងផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ ក្នុងគោលបំណង រក្សាបាននូវ បូរណៈភាពទឹកដី ជាប្រយោជន៍ សម្រាប់កូនចៅ ជំនាន់ក្រោយបានដឹង បានស្គាល់ និងចេះស្រឡាញ់ អ្វីដែលជាអត្ត សញ្ញាណជាតិ។
ពិធីដាំគ្រាប់ត្នោតនេះ គឺមានការចូលរួមពី អភិបាលខេត្ត ស្ទឹងត្រែងឯកឧត្តម ស្វាយ សំអ៊ាង និង ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តស្ទឹងត្រែង លោក ព្រំ ចន្ថា កងកម្លាំងប្រដាប់ អាវុធនិងមន្ទីអង្គភាព នានានៅជុំវិញ ខេត្តជាច្រើននាក់ទៀត។
ថ្លែងនៅក្នុងឱកាស នោះអភិបាល ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាងបាន លើក ឡើង ថា ដើម ត្នោត ជា រុក្ខជាតិ ដែល ផ្តល់ នូវ គុណសម្បត្តិ ច្រើន យ៉ាង ដល់ ប្រជាជនខ្មែរតាំងពី សម័យបុរាណកាលមក និងជានិមិត្តសញ្ញា តំណាងអត្ត សញ្ញាណជាតិដួង ប្រ លឹ ង ជាតិ ពីបុរាណកា លរហូតមក ដល់ បច្ចុប្បន្ន ។
ឯកឧត្តមបានបន្តទៀតថា សកម្មភាព ដាំ ដើម ត្នោត នា ថ្ងៃនេះ គឺជា សកម្មភាព ប្រវត្តិសាស្ត្រ របស់ ខេត្ត ដើម្បីថែរក្សាអត្ត សញ្ញាណជាតិ ដួង ប្រ លឹ ង ជាតិ ការពារ អធិបតេយ្យភាព ជាតិ និង បំផុស ផ្នត់គំនិត ដល់ អ្នក ជំនាន់ ក្រោយ ឲ្យ ស្រលាញ់ នូវ អ្វី ដែល ជា អត្តសញ្ញាណ ជាតិ និង ដួង ព្រលឹង ជាតិ របស់ ខ្លួន ពិសេសបំផុសផ្នត់ គំនិតដល់អ្នកជំនាន់ ក្រោយឲ្យស្រលាញ់ នូវអ្វីដែលជាអត្ត សញ្ញាណជាតិ និងដួងព្រលឹង ជាតិរបស់ខ្លួន។
សូមបញ្ជាក់ថា គ្រាប់ពូជត្មោតដែល ដាក់ដាំតាមបណ្តោយ សងខាងផ្លូវក្រវ៉ាត់ ព្រំដែន កម្ពុជា-ឡាវ មានចំនួន ០៦លើក សរុបចំនួន២០ម៉ឺន គ្រាប់ដោយដាក់ ដាំចាប់ពីចំណុច បង្គោលព្រំដែន លេខ0៤២ ទៅបង្គោល ព្រំដែនលេខ០៤៩ ។