សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អនុញ្ញាត​អោយ​ អគ្គាធិការ​ក្រសួង​មហាផ្ទៃ​ កោះហៅ​ លោកវរៈសេនីយ៍ឯក​ ហួ​ យ៉ៃ​ ស្ស្នងការរងចូលខ្លួនបំភ្លឺតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ..!!!

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក​ ហួ​ យ៉ៃស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបាន ក្រសួងមហាផ្ទៃ កោះអញ្ជើញ ឲ្យចូលបំភ្លឺ តាមចំណារដ៏របស់សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៨​ ខែកក្កដា​ ឆ្នាំ២០២២ វេលាម៉ោង ៨ ព្រឹកនៅនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានីខេត្តនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺតបតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរាម​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ​ តើលទ្ធផលទៅជាយ៉ាងណា ក្រោយពីចូលបំភ្លឺរួច រង់ចាំតាមដានទាំងអស់គ្នា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *