ក្រុមក្មេងទំនើង ១០នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក់ព័ន្ធករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់..!!!

(ខេត្តរតនគីរី)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២២:០៣នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ដាវកែច្នៃនិងអាវុធកែច្នៃដែលច្បាប់បានហាមឃាត់។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះគឺខណៈពេលដែលក្រុមមន្រ្តីនគរបាលខាងលើកំពុងតែធ្វើការចេញល្បាតក្នុងភូមិសាស្ត្រក្រុងបានលុងហើយបានឃើញក្រុមក្មេងទំនើងទាំងនេះមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃក៏ឆែកឆេរប្រទះឃើញដាវកែច្នៃ២ដើមនិងកាំភ្លើងកែច្នៃ១ដើម ឃាត់ខ្លួន ១០នាក់ ដោយមានការសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ដកហូតសម្ភារ:ដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ១•ដាវកែច្នៃចំនួន ២ដើម ២•កាំភ្លើងកែច្នៃចំនួន១គ្រាប់កង់និងរំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន ៣•ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១ ៤•ជំពាមកៅស៊ូចំនួន១ ៥•កាបូបលុយចំនួន១ ៦•ទូរស័ព្ទចំនួន៧គ្រឿង ៧•ម៉ូតូចំនួន៧ គ្រឿង ៨•ខ្សែក្រវ៉ាត់ចំនួន៤ ៩•មួកសុវត្តិភាពចំនួន២។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ១០នាក់ខាងលើជនត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរបន្តនិងអនុវត្តតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *