លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបាននាំយកថវិកាមិត្តនគរបាលជាតិ ​ចំនួន១២លានរៀលជូនគ្រួសារសពមន្ត្រីនគរបាលមរណភាពចំនួន០២នាក់(និវត្តន៍ជន០១នាក់..!!!

បន្ទាយមានជ័យ៖ គ្រួសារមន្ត្រីនគរបាលមរណភាពចំនួន០២នាក់ ក្នុងនោះនគរបាលចូលនិវត្តន៍០១នាក់ បានទទួលថវិការបស់ គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងម្នាក់ចំនួន៦,០០០,០០០រៀល សរុប១២,០០០,០០០រៀល ។

ពិធីប្រគល់នេះបានធ្វើនៅការិយាល័យធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែងទៅកាន់គ្រួសារសពនាឱកាសនោះថា៖ក្នុងនាមលោកតំ​ណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់ សូមចូលរួមសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ស្វាមីឬឪពុកជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ចំពោះភរិយានិងកូនៗជាទីស្រឡាញ់នាគ្រាកន្លងមក ។

មួយវិញទៀត ស្នងការដ្ឋានក៏បានបាត់បង់ មន្ត្រីនគរបាល០១រូប ដែលធ្លាប់មានស្នាដៃបំរើប្រទេសជាតិ ការពារបូរណភាពទឹកដីនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណងសម្រាប់ចែករំលេកជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម នាពេលជួបការលំបាកឬមានទុក្ខធុរៈក្នុងគ្រួសារ ដោយសមាជិករបស់សមាគម ទទួលបានថវិកាចំនួន៦,០០០,០០០រៀលនិងភរិយាឬប្តីរបស់សមាជិក ទទួលបានថវិកាចំនួន២,០០០,០០០រៀលផងដែរ។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យ បុគ្គលិក បានឲ្យដឹងថា៖ថវិកាចំនួន១២,០០០,០០០រៀលនេះ ក្នុងនោះប្រគល់ជូនលោកស្រី អ៊ូច រ៉ា ត្រូវជាភរិយាសពលោកឧត្តមសេនីយ៍ត្រី ម៉ៅ រ៉ៃ (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)និងប្រគល់ជូនលោកស្រី អ៊ុង ម៉ាលី ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី អ៊ឹង សាវ៉ាត មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *