(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធ ពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ សេនានុព័ន្ធយោធា ថៃចាស់ និងថ្មី ប្រចាំព្រះរាជាណា ចក្រ កម្ពុជា ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ អំពី សភាពការណ៍ខ្លះៗ មួយចំនួនជុំវិញ ជនក្បត់ជាតិ សម រង្សី ដែលកំពុងដើរដល់ បន្ទាត់ក្រហម មានលក្ខណៈផ្នែកច្បាប់ និងផ្នែកនយោបាយ។
សម រង្សី ត្រូវតុលាការចោទប្រកាន់ ‘’បទល្មើសឧបឃាត” ជាបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយ កំណត់ ថាក្បត់ជាតិ គៀងគរកម្លាំងបង្កើត កម្លាំងឧទ្ទាមខុសច្បាប់ ដើម្បីធ្វើរដ្ឋប្រហារ ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើល ងាយព្រះមហាក្សត្រ ទាមទារឱ្យ ព្រះមហាក្សត្រ ដាក់រាជ្យ ចង់ប្ដូររបបដឹកនាំដែល ខុសពីរដ្ឋធម្មនុញ្ញបានកំណត់។
ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបាន បញ្ជូនដីកាចាប់ខ្លួន ទណ្ឌិត សម រង្សី ដល់បណ្ដាប្រទេស អាស៊ានគ្រប់អស់ហើយ។
ឯកឧត្ដម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណ ចំពោះកងទ័ព ក៏ដូចជារដ្ឋាភិបាល ព្រះរាជាណា ចក្រថៃដែលតែង តែមានកិច្ចសហ ប្រតិបត្តិការល្អទាំង ក្នុងការផ្លាស់ប្ដូរគណៈ ប្រតិភូ និងព័ត៌ មាន ផ្សេងៗ ដើម្បីបង្ក្រាបឧក្រិដ្ឋ កម្មឆ្លងដែន និងភេរវកម្ម ជាងនេះទៅទៀត នាពេលកន្លងមក ភាគីមិត្តថៃមានការ យកចិត្តទុកដាក់ក្នុង ការជួយបណ្ដុះបណ្ដាល ធនធានមនុស្សនៃកងយោធ ពលខេមរភូមិន្ទផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដម វង្ស ពិសេន បានសំនូមពរឱ្យ រដ្ឋាភិបាល ក៏ដូចជាក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រ ថៃបន្តជួយបណ្ដុះបណ្ដាល ធនធានមនុស្សរបស់ កងយោធពល ខេមរភូមិន្ទបន្ថែមទៀត៕