(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំ ក្បាលរមាសនៃស្នង ការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងកាល ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់ យោងតាមបណ្តឹង របស់ស្ត្រីចំណាស់ម្នាក់ ក្រោយដឹងរឿង ឪពុកចិត្តតិរច្ឆាន ចាប់រំលោភកូនស្រី បង្កើតខ្លួនឯងរហូត បានសម្រេច២ដង នៅចំណុច ភូមិស្រែស្រណុក ថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមការរៀបរាប់ របស់ស្ត្រីវ័យចំណាស់ឈ្មោះ យិន សុផល ដែលត្រូវជាជីដូន ក្មេងស្រីរងគ្រោះបានអោយ ដឹងថា ចៅស្រីដែល ឪពុកខ្លួនប្រព្រឹត្តអំពើ អសីលធម៌លើ កូនស្រីបង្កើតលោក យាយឈឺចិត្តជាខ្លាំង តែមិនទាន់សម្រេច ចិត្តប្តឹងនគរបាល ទេគិតថាមិនបាន ឃើញផ្ទាល់ភ្នែក តែក្រោយតាមទាន់ លើកចុងក្រោយក៏សម្រេច ចិត្តប្តឹងទៅ នគរបាលតែម្តង។
សមត្ថកិច្ចបាន អោយដឹងតាម ចម្លើយក្មេងស្រីរង គ្រោះបានឆ្លើយបំភ្លឺដល់ សមត្ថកិច្ចថាឪពុក របស់នាងបាន ចាប់រំលោភ នាងបានសម្រេច រហូត២ដងនៅ ថ្ងៃខែផ្សេងគ្នា។ នាងថានៅពេល ដែលឪពុកនាង ចាប់រំលោភគឺសំ ឡុតគំរាមមិនអោយ ប្រាប់អ្នកណាទេ។ តែដោយសារការ ឈឺចាប់នាងក៏បាន លួចប្រាប់ជីដូនទើប លើកចុងក្រោយ នេះជីដូនតាមទាន់ ក៍សម្រេចចិត្តប្តឹង នគរបាលប៉ុស្តិ៍នគរបាល ឃុំក្បាលរមាស ឲ្យចាត់វិធានការ ទៅលើជនសង្ស័យ។
សមត្ថកិច្ចឲ្យដឹង បន្តថាក្រោយទទួល បានពាក្យបណ្តឹង សមត្ថកិច្ចបានឈាន ទៅខ្លួនជនសង្ស័យ មានឈ្មោះ អ៊ឹម រដ្ឋា ភេទប្រុស អាយុ៣៧ មានមុខរបរ ធ្វើស្រែចំការ រស់នៅក្នុងភូមិ ស្រែស្រណុក ឃុំក្បាលរមាស ស្រុក សេសាន ខេត្តស្ទឹងត្រែង ត្រូវជាឪពុកបង្កើត ក្មេងស្រីរងគ្រោះមានឈ្មោះ រ ច ថ ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំក្បាលរមាស សាកសួរនិងរៀប ចំកសាងសំណុំ រឿងដើម្បីចាត់ការ ទៅតាមនីតិវិធី៕