(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំ សាលាខេត្តបន្ទាយ មានជ័យ បានធ្វើពិធីប្រកាស ប្រធានមន្ទីរការងារ ខេត្តបន្ទាយមានជ័យថ្មី ពេលដែលប្រធាន មន្ទីរការងារខេត្ត បន្ទាយមានជ័យចាស់ ចូលនិវត្តន៍ក្នុងនោះ មានការចូលរួម លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោកខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យ អភិបាលក្រុង ស្រុកនិង មន្ត្រីពាក់ព័ន្ធ ជាច្រើននាក់។
ក្នុងពិធីនោះមន្ត្រី ជំនាញបានឡើង អានសេចក្តីប្រកាស របស់ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ លេខ០២៧/២២ប.ក.រ.ប.ប ស្តីពីការប្រកាសតែងតាំង លោកនួនស្រីណា ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ជំនួសលោក រស់សារុំប្រធាន មន្ទីរចាស់ដែលបាន ចូលនិវត្តន៍។
ក្នុងនោះលោក នួន ស្រីណា បានឡើងប្តេជ្ញាចិត្ត ខិតថានិងខិតខំបន្ត យកចិត្តទុកដាក់ឲ្យ បានម៉ឺងម៉ាត់ ក្នុងការបំពេញការ ងារតាមតួនាទីភារ កិច្ចរៀងៗខ្លួនឱ្យបានល្អ ដោយស្មារតី ទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋ បាលខេត្តបន្ទាយ មានជ័យប្រគល់ជូន។
មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធ ភាពការងារឱ្យបាន ទាន់ពេលវេលា។
យកចិត្តទុកដាក់ក្នុ ងការងារផ្តល់ សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ត្រូវខិតខំអនុវត្ត ឱ្យបានម៉ឹងម៉ាត់ នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់ រាជរដ្ឋាភិបាល ត្រូវគោរពនូវឋានានុក្រម ការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធ ភាពការងារខ្ពស់ ចំណុចចុងក្រោយ ដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាន នូវអភិក្រមទាំង៥ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវ អនុសាសន៍ថា ក្នុងនាមថ្នាក់ ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានអបអរសាទរ ចំពោះលោក នួន ស៊ីណា ដែលទទួលបាន មុខតំណែងនាពេលនេះ ហើយសង្ឃឹម ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តបន្ទាយ មានជ័យ រដ្ឋបាលខេត្ត បន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមាន សមត្ថកិច្ចទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ នឹងខិតខំបំពេញ ការងាររួមគ្នា សហការ គ្នាបានល្អ ដើម្បីសម្រេចបាន នូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាល បន្ថែមទៀត។
លោក អ៉ិត សំហេង បានថ្លែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត បន្ទាយមានជ័យ ដែលបាន ខិតខំដោះស្រាយ នូវរាល់បញ្ហានានា ដូចជានៅក្នុងដំណាក់ កាលការទប់ស្កាត់ នូវឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រួមនិងការដោះ ស្រាយជូនដល់ ប្រជាពលរដ្ឋដែល រងគ្រោះដោយសារ ទឹកជំនន់ និងការបំពេញ រាល់កិច្ចការនានា ដែលរាជរដ្ឋា ភិបាលប្រគល់ជូន បានយ៉ាងល្អ ហើយដែលបាន ធ្វើឲ្យខេត្តបន្ទាយ មានជ័យទទួល បានការរីកចំរើន គួរជាទីមោទន មកដល់ពេលនេះ៕