(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងវត្តវេឡូវនារាម ឬស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគេន ព្រះរាជក្រឹត្យ និងប្រកាសនីយបត្រ តែងតាំងមន្ត្រីសង្ឃ និងបុណ្យចំរើន ព្រះជន្មប្រគេនព្រះមន្ត្រី សង្ឃសាលាអនុគណ ស្រុកមង្គលបូរី។
ពិធីនេះមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុលសុធា ព្រះរាជា គណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះ វរះ មុនី វ៉ាចិន្តា ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះមេគណខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គលបូរី លោកបៀវ ថាន ប្រធានមន្ទីរ ធម្មការខេត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរយនាក់។
ក្នុងនោះនេះ លោកអ៊ុំ រាត្រី បានធ្វើពិធីបុណ្យចំ រើនព្រះជន្ម ប្រគេនដល់ មន្ត្រីសង្ឃ អនុគណស្រុក មង្គលបូរីចំនួន៣អង្គ ១/ព្រះភូមិញាណ សំវីរះថ្នាក់កិត្តិយស និងជាព្រះគ្រូសិរីមង្គល /២ ព្រះគ្រូ អង្កុធម្មោ សៀងសុង ព្រះវិន័យធរអនុគណ ស្រុកមង្គលបូរី ៣/ព្រះគ្រូ វិមលសីល ណាញ រស់សុមាលី ព្រះវិន័យធរ អនុគណស្រុក មង្គលបូរី។
និងធ្វើពិធីប្រគេន ព្រះរាជក្រឹត្យ និងប្រកាសនីយបត្រ១/ព្រះអង្គ ចាន់ចានឲ្យឡើង ទីជាព្រះសមាធិណាញ ២ /ព្រះគ្រូគិរីធម្មរង្សី សំវ៉ាន់ថា ឲ្យឡើងទីជា ព្រះឥន្ទមុនីវង្សា ៣/ព្រះគ្រូបរិត្តមេធាសំវីរះ ឲ្យឡើងទីយាព្រះវឌ្ឍន មង្គល ៤/ព្រះគ្រូសិរីមង្គល សំវីរះឲ្យឡើងទីជា ព្រះភូមិណាណ ៥/ ព្រះគ្រូរម្ភារង្សីរៀម សុគន្ទឲ្យឡើងទីជា ព្រះសន្តិរង្សី /៦ព្រះគ្រូវត្តមុនី អ៊ុចសារិទ្ធឲ្យឡើង ទីជាព្រះវចនាចារ្យ /៧ព្រះគ្រូកោសល មេធាថាប៊ុនឡាក់ឲ្យឡើងទី ជាព្រះសរណញាណ /៨ព្រះគ្រូសោភ័ណ វិមលប៉ាតសុគន្ទឲ្យ ឡើងជាទីជាព្រះ មេត្តិណាញ។
លោកអ៊ុំ រាត្រី បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយសារស្រុក ទេសយើងមាន សន្តិភាពពេញលេញ គ្រាន់តែប៉ុន្មាន ឆ្នាំប៉ុណ្ណោះ សម្រាប់ខេត្ត បន្ទាយមានជ័យ មានការរីក ចម្រើនលូតលាស់ លើគ្រប់វិស័យ ក្នុងនោះ មានវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ អគ្គិសនី ពិសេសវិស័យព្រះ ពុទ្ធសាសនាដែល។ ពីសម័យប៉ុលពត ត្រូវបានបំភ្លេចបំផ្លាញ ស្ទើរតែអស់ទាំងស្រុង ដែលទាមទារជា ចាំបាច់នូវការយក ចិត្តទុកដាក់និង លើកកម្ពស់ប្រជាពលរដ្ឋ ៩៥% ឲ្យកាន់ ព្រះពុទ្ធសាសនា។
លោកអ៊ុំ រាត្រី បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងបន្ត ទៀតថាក្រោយថ្ងៃ ៧ ខែមករាឆ្នាំ ១៩៧៩ សង្គ្រាមនៅ កើតមាននៅឡើយ តែទោះបីយ៉ាង ណាក្រោយថ្ងៃឆ្នាំ ១៩៩៨ ពេលដែលសង្គ្រាម ត្រូវបានបញ្ចប់ក្រោម នយោបាយ ឈ្នះឈ្នះរបស់ សម្ដេចតេជោហ៊ុនសែន ទទួលបានសុខសន្តិភាព ពេញលេញទូទាំង ប្រទេស។
លោកអ៊ុរាត្រីបាន បញ្ជាក់ដឹងទៀត ថាក្នុងនោះខេត្តបន្ទាយ មានជ័យមានវត្ត ដល់ទៅចំនួន២៥២វត្ត មានព្រះសង្ឃចំនួន៤.២៤៨ អង្គរ ក្នុងនោះពិក្ខុមានចំនួន ១.២៩០ អង្គរ។
លោកអ៊ុរាត្រីបាន បញ្ជាក់ទៀតថា វត្តអារាមបានរួម ចំណែកក្នុងការក សាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយ ពុទ្ធពរនិងជាទី កន្លែងដែល រក្សាទុកនូវ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរ កត់ត្រាទុកពីជំនាន់ មួយទៅជំនាន់ មួយសម្រាប់ឲ្យ មនុស្សជំនាន់ក្រោយ យល់ដឹង ពិសេសទៅទៀតទីវត្តអារាម ជាកន្លែងបណ្ដុះ នៅធនធាន មនុស្ស ដែលពោរពេញ ទៅដោយចំណេះដឹង ទាំងផ្លូវលោកផ្លូវធម៌ និងប្រកបដោយ មនសិការជាតិ យើងទាំងអស់គ្នាជា ពុទ្ធសាសនិក ត្រូវតែខិតខំរក្សា និងគោរពឱ្យបានខ្ជាប់ ខ្ជួននូវពុទ្ធឱវាទ របស់ព្រះសម្មាស ម្ពុទ្ធនៃយើង៕