ទៀនវស្សាបច្ច័យ បរិក្ខាទេយ្យទាន និងបច្ច័យ១ចំនួន ត្រូវបានលោកអ៊ុំរាត្រី លោកជំទាវ រដ្ឋបាលក្រុងសិរី សោភ័ណ រដ្ឋបាលសង្កាត់ទាំង៧ និងពុទ្ធបរិស័ទយកទៅ ប្រគេន ព្រះសង្ឃ ចំនួន២២វត្ត

(ខេត្តបន្ទាយមានជ័យ)៖ កាលពីល្ងាច ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកជំទាវ រដ្ឋបាលខេត្ត រដ្ឋបាល ក្រុងសិរីសោភ័ណ រដ្ឋបាលសង្កាត់ទាំង៧ និងពុទ្ធបរិស័ទ បានមូលមតិគ្នាជា ឯកច្ឆ័នបាននាំ យកទៀនវស្សា បច្ច័យ បរិក្ខា ទេយ្យទាន បច្ច័យ មួយចំនួន យកទៅប្រគេន ព្រះសង្ឃដែល គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុង វត្ត ចំនួន ២២ ក្នុងខេត្តបន្ទាយមានជ័យ ។

ពិធីពិធីចែកទានវស្សា បច្ច័យបរិក្ខា ទេយ្យទានបច្ច័យ មួយចំនួនដល់វត្តទាំ ង២២នេះប្រារព្វធ្វើ នៅក្នុង វត្តវត្តគិរីជុំចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីយកទាន វស្សាប្រគេន ព្រះសង្ឃនោះ ព្រះសមណញាណ ណាប់ ម៉ឺន ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះបាឡាត់ គណខេត្ត និងជាព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរបាន មានសង្ឃដិកាថា រដូវនេះជារដូវ ចូលវស្សា ពុទ្ធបរិស័ទទូទាំង ប្រទេសបាននាំគ្នា យកទៀនវស្សា និងទេយ្យវត្ថុ យកទៅប្រគេនព្រះ សង្ឃនៅតាមទីវត្ត អារាម ជាហូរហែរ ។

ហើយក្នុងការចូល វស្សានេះមាន រយះពេល៣ខែ ព្រះសង្ឃគ្រប់វត្ត អារាមទូទាំងប្រទេស ខ្មែរមិនអាចនិមន្ត ចេញទៅបិណ្ឌបាទ នៅទីណាបានឡើយ ហើយក្នុងចូល វស្សានោះពុទ្ធបរិស័ទ តែងតែនាំយកទាន វស្សាទេយ្យវត្ថុនិង ចង្ហាន់ទៅប្រគេន ព្រះសង្ឃដើម្បីឧទ្ទិស កុសលដល់ដួង វិញ្ញាណក្ខ័ន្ធដល់អ្នកដែល បានចែកឋានទៅ កាន់លោក ខាងមុខ។

ក្នុងនោះលោក អ៊ុំ រាត្រី ក៏បានលើកឡើង ពីការរីកចំរើននិង កំពុងអភិវឌ្ឍន៍ក្នុង ខេត្តន្ទាយមានជ័យ អំពីវិស័យពុទ្ធចក្រ វត្តអារាមនិង ព្រះសង្ឃជាដើម។

លោកអ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ការយកទៀនវស្សា បច្ច័យបរិក្ខា ទេយ្យទាន យកទៅប្រគេន ព្រះសង្ឃដែល គង់ចាំព្រះវស្សា អស់រយះពេល៣ខែនោះ គឺដើម្បីលើកស្ទួយ ប្រជាពលរដ្ឋឲ្យកាន់ តែយល់ដឹងអំពីវិស័យ ព្រះពុទ្ធសាសនា ឲ្យប្រសើរឡើង ក្នុងការធ្វើបុណ្យ ទាននិងចូលរួមចំណែក ការកសាង សមិទ្ធផលផ្នែក វិស័យព្រះពុទ្ធ សាសនានិងផ្នែក អាណាចក្រឲ្យបាន រីកចំរើនរុងរឿងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *