(ខេត្តសៀមរាប)៖ នៅលើផ្លូវជាតិលេខ ៦A ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ក្រុមរបស់ក្រុមហ៊ុនរិទ្ធមុនី ម៉ាកAERO QUEENHI CLASS ពណ៌ខៀវ លាយស ពាក់ផ្លាកលេខ ភ្នំពេញ ៣C.៦៨៥៦ ធុនធំ ៤៥កៅអី នៅវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បើកបរ ដោយជនមិនស្គាល់ អត្តសញ្ញាណក្នុងទិស ដៅពីកើតទៅលិច បានបុកប៉ះជាមួយនឹង រថយន្ត ម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ កំពង់ចាម ២A.៣០៨៣ បើកបរដោយឈ្មោះ សឿង ភា ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិ ខ្មែរជនជាតិខ្មែរ មានទីលំនៅភូមិស្រយ៉ូវ ឃុំពុក យុក ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
បើកបរក្នុងទិស ដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា បណ្ដាលឲ្យ(ស្លាប់) ចំណែករថយន្ត ម៉ាកកាមរីឆ្លាម បណ្តាលអោយខូច ខាតទាំងស្រុង និងរថយន្តក្រុង ៤៥កៅអីក៏រងការ ខូចខាតផងដែរ ។
សមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោកបានចុះវាស់វែង និងបញ្ជូនជនរង គ្រោះទៅមន្ទីរពេទ្យ និង សាក សពត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃ ណី ចំណែកអ្នក បើកបរ រថយន្តក្រុងបាន ចុះរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ រថយន្តក្រុង និងរថយន្តឆ្លាម ត្រូវបាន សមត្ថកិច្ចយកមក រក្សាទុក្ខរងចាំធ្វើការ ដោះស្រាយតាមផ្លូវច្បាប់។