ដីកាចាប់ខ្លួន អ្នកកាសែតម្នាក់ គេចខ្លួន ពីកំពង់ធំ មកបន្ទាយមានជ័យ បទចោទកំរាមកំហែង និងជំរិតទាប្រាក់..

(ខេត្តបន្ទាយមានជ័យ)៖ អ្នកកាសែតម្នាក់ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត កំពង់ធំ បានអនុវត្តដីការ បង្គាប់ឲ្យចាប់និង នាំខ្លួនពីបទជំរិញ ទារប្រាក់និងចោទ ពីបទកំរាមកំហែង កន្លងមក ហើយជននេះ បានគេចមករស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងដីកាបង្គាប់ឲ្យនាំខ្លួន លេខ៦៣ អនខ/២២ ចុះថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២២ របស់ លោកអែម សុទ្ធសច្ចា  ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ធំ យោងតាមសំណុំរឿង ព្រហ្មទ័ណ្ឌ លេខ៦៧៤ ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ របស់អយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ ដីការបញ្ជូនឲ្យ ស៊ើបសួរលេខ ១៤៤អ ក/២០២២ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ និងសំណុំរឿង ស៊ើបសួរលេខ១៥៧ចុះ ថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២២ របស់សាលា ដំបូងខេត្តកំពង់ធំ បង្គាប់ឲ្យចាប់និងនាំខ្លួន ឈ្មោះហ៊ាង លីហាក់ ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រព្រឹត្តបទល្មើស នៅចំណុចភូមិ អូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អំឡុងឆ្នាំ២០២០ កន្លងមក បទល្មើសព្រហ្មទ័ណ្ឌ មានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៦៣និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩ ។

លោកឧត្តម សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរ បាលខេត្តកំពង់ធំ ឲ្យដឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ នេះថា កម្លាំងនគរបាល ខេត្តទាំងពីរបាន សហការគ្នាចុះ ចាប់និងនាំខ្លួន ឈ្មោះហ៊ាង លីហាក់បាន កាលពីម៉ោង ៨យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ ពីផ្ទះសំណាក់ មួយនៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំណែកមន្ត្រី នគរបាលព្រហ្មទ័ណ្ឌ កម្រឹតស្រាល ខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងដា  តាមចម្លើយរបស់ ឈ្មោះ ហ៊ាង លីហាក់ បានឆ្លើយ សារភាពថា ខ្លួន បានចេញពី ខេត្តកំពង់ធំ មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី១០ថ្ងៃមុន ក្នុងខែ មិថុនា ឆ្នាំ ២០២២ មកស្នាក់នៅបន្ទប់ ផ្ទះសំណាក់ប៉ូប៉ូ ក្នុងបំណងគេច ខ្លួនពីដីកាតុលាការ ឲ្យហួសពីសុពល ភាពសិន ហើយរង់ចាំឲ្យ មេធាវីចូលទៅ ធ្វើការជំនួស តែពេលនេះ  ត្រូវចាប់ខ្លួនតែម្តង ។

ឈ្មោះ ហ៊ាង លីហាក់ គេចខ្លួនមករស់ នៅក្រុងប៉ោយប៉ែត នោះបាន ចេញធ្វើកម្មភាពផ្សេងៗ ជាធម្មតា រួមទាំងទាក់ទិន នឹងយកព័ត៌មាន ដែលមានលាយ ឡំពីបទប្រព្រឹត្ត កំហែងជាថ្មីៗជាច្រើន ករណីទៀតនៅ ខេត្តបន្ទាយមានជ័យនេះ ។

ក្នុងនោះក៏មាន ពាក្យបណ្តឹងរបស់ លោកប្រធានមន្ទីរ ធម្មការនិងកិច្ច សាសនាខេត្ត បន្ទាយមានជ័យ ដឹងដែរថា  ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកបានទទួល រងការគំរាមកំហែងពី ឈ្មោះហ៊ាង លីហាក់ រហស្សនាម” ជលសារ”នេះដែរ ដោយភ្ជាប់លោក ទៅនឹងការបង្កើត និងប្រឌិតរឿងរ៉ាវ មួយចំនួនផងដែរ តាមប្រព័ន្ធលេខ ទូរស័ព្ទមួយចំនួន រួមទាំងបណ្តាញ សង្គមហ្វេស ស្បុកផងដែរ ។

ឈ្មោះហ៊ាង លីហាក់ នេះត្រូវ កម្លាំងនគរបាល នៃខេត្តទាំងពីរខាង លើបានផ្ទេរ ប្រគល់លោក ពីស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ទៅខេត្តកំពង់ធំ ដើម្បីបញ្ជូន បន្តទៅសាលាដំបូង ខេត្តកំពង់ធំកាល ពីថ្ងៃត្រង់ថ្ងៃ ទី១២ខែកក្កដា ឆ្នាំ២០២២ អស់ហើយដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *