នគរបាលក្រុង សិរីសោភ័ណ១ក្រុម សហការជាមួយ នគរបាលប៉ុស្តិ៍ ព្រះពន្លាចុះអប់រំ ធ្វើកិច្ចសន្យាម្ចាស់ ទីតាំងលក់ ផលិតផលស៊ីហ្សា និងបារីអេឡិច ត្រូនិច១កន្លែងទីតាំង ផ្លូវចូលផ្សាររាត្រី…

(ខេត្តបន្ទាយមានជ័យ)៖ តូបមួយកន្លែង លក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ផ្លូវចូលផ្សាររាត្រី ស្ថិតក្នុង ភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន នគរបាលក្រុង សិរីសោភ័ណ១ក្រុម បានសហការជា មួយនគរបាលប៉ុ ស្តិ៍ព្រះពន្លា ដឹកនាំដោយ លោកវីរៈសេនីយ៍ឯក ស៊ីឌី អធិការនគរបាល ក្រុងសេរីសោភ័ណ ចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ទីតាំង លក់ផលិតផលស៊ីហ្សា និងបារីអេឡិចនិចនេះឲ្យឈប់ លក់បន្តទៀត។

ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ទីតាំង លក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូ និចនេះនៅវេលា  ម៉ោង១០និង១៦នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២។

លោកវីរៈសេនីយ៍ឯក ស៊ីឌី បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា កំលាំងនគរបាល ក្រុងសិរីសោភ័ណ និងកំលាំង នគរបាលសង្កាត់ ប៉ុស្តិ៍ព្រះពន្លា បានធ្វើការដកហូត វត្ថុតាងរួមមាន ឧបករណ៍ និងវត្ថុ ដែលពាក់ព័ន្ធ ការប្រើ ប្រាស់ស៊ីហ្សា និងបារីអេឡិចត្រូនិច ១/ម៉ាស៊ីនYOOZ ចំនួន ៤៣គ្រឿង ២/ម៉ាស៉ីន Vape ចំនួន ៥គ្រឿង ៣/ទឹកថ្នាំ Vape ចំនួន ៩ដប ៤/ទឹកថ្នាំ YOOZ ចំនួន ៨ប្រអប់ ៥/សំឡី ចំនួន ៦ប្រអប់។

លោកវីរៈសេនីយ៍ឯក ស៊ីឌីបានប្រាប់អ្នក យកព័ត៌មានឲ្យ ដឹងបន្តទៀតថា ម្ចាស់ទីតាំងលក់ ផលិតផលស៊ីហ្សា  និងបារីអេឡិច ត្រូនិចនោះ មាន ឈ្មោះ ឡុង គឹមជា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវីរៈសេនីយ៍ឯក ស៊ីឌីបានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងបន្ត ទៀតថា ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ទីតាំង លក់ផលិតផល ស៊ីហ្សា និងបារីអេឡិចត្រូនិច មិនឲ្យលក់ បន្តទៀតនេះ អនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានឲ្យកំលាំង នគរបាលចុះធ្វើ ការស្រាវជ្រាវរុករក ទីតាំងណាដែលលួចលាក់ ចែកចាយ និងប្រើប្រាស់ ផលិតផលស៊ីហ្សា និង បារីអេឡិចទ្រនិចនេះ ត្រូវចុះបង្ក្រាបជាបន្ទាន់ ។

លោកវីរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹង បន្តទៀតថាក្នុងនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិទោះបានចេញ បំរាម /១ការធ្វើអាជីវកម្ម និងការនាំចូល ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជា បន្ទាន់២/មិនត្រូវផ្ដល់ ទីតាំងឬកន្លែង ប្រើប្រាស់ ស៊ីហ្សានិងបារី អេឡិចត្រូនិច គ្រប់រូបភាព ណាក៏ដោយ បើនៅតែបន្តលួច លាក់ធ្វើអាជីវកម្ម បារីឡិចត្រូនិច ឬឧបករផ្សេងៗទៀត ដែលច្បាប់ហាមឃាត់ សមត្ថកិច្ចនិងយកម្ចាស់ ទីតាំងទាំងអស់ អនុវត្តទៅតាម ច្បាប់និងទទួលខុសត្រូ វចំពោះមុខច្បាប់ជា ធរមានផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *