(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ ស្លាប់យ៉ាងអណោចអធម៍ ពេលត្រឡប់ពីចម្ការ ចុះងូតទឹកស្រះ បានលង់ទឹក។ រឿងរាងនេះកើត ឡើងនៅវេលាម៉ោង នៅវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ស្រះធំខាង ជើងភូមិវត្តចាស់ ចម្ងាយប្រហែល៥០០ម៉ែត្រ ភូមិវត្តចាស់ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល ស្រុកថ្មពួក បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឃិត ស្រឹម ភេទប្រុសអាយុ ៥៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាមុនពេល កើតហេតុនោះតាមការ ឲ្យដឹងពី ឈ្មោះមី សោន ភេទ ស្រី អាយុ៦០ ឆ្នាំ រស់នៅភូមិជាមួយគ្នា បានរៀបរាប់ថា ជនរងគ្រោះនិងគាត់បាន ត្រឡប់ មកពីចំការវិញ បាននាំគ្នាចុះងូតទឹកស្រះ ពេលកំពង់ដុសលាង ខ្លួនស្រាប់តែបាត់ ជនរងគ្រោះ ពេលនោះគាត់ ខិតខំរកជុំវិញស្រះ ស្រាប់តែប្រទះឃើញ ស្បែកជើងរបស់ ជនរងគ្រោះ បានអណ្ដែតក្នុងទឹកស្រះ គាត់ក៏ រុករាវក្នុងទឹតអស់ ចិត្តអស់ចង់នៅឃើញ សពជនរងគ្រោះ គាត់បាន រត់ទៅហៅអ្នកភូមិ ឲ្យទៅជួយរក រាងរករហូតដល់ ម៉ោង៦និង១៣នាទីយប់ ទើបរាវរកសពជន រងគ្រោះឃើញ សពជនរងគ្រោះស្រង់ យកមកដាក់លើគោក។
លោក វរសេនីយ៍ទោឈឿន គឹមឈុន បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីកើតហេតុ ហើយសមត្ថកិច្ចចំរុះ បាន ចុះដល់កន្លែងកើតហេតុ បង្កើតគណះកម្មការ ធ្វើការពិនិត្យសពពុំឃើញ មានស្លាកស្នាមអ្វីដែល ពាក់ព័ន្ធលើ ករណីឃាតកម្មទេ បើយោងតាមការ សន្និដ្ឋានរបស់ គ្រូពេទ្យជនរងគ្រោះ ពិតជាស្លាប់ដោយ សារលង់ទឹកប្រាកដមែន សពបានប្រគល់ជូន ក្រុមគ្រួសារដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី ៕