(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២នេះក្នុងសាល ប្រជុំខេត្តបាន បើកកិច្ចប្រជុំស្ដីពី ការផ្ដល់ធាតុចូល លើសេចក្ដីព្រាងនីតិវិធី ការត្រួតពិនិត្យលើការផ្លាស់ ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់ មន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ រៀបចំដោយមន្ទីរ មុខងារសាធារណៈ ខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាល ខេត្តបន្ទាយមានជ័យ។
ដោយមានការចូលរួម លោក ស សាមឌី អនុរដ្ឋលេខាធិការ ក្រសួងមុខងារ សាធារណៈ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បន្ទាយមានជ័យ លោក នៅ ចំរើ ប្រធាន មន្ទីរមុខងារសាធារៈ ខេត្តបន្ទាយមានជ័យ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះលោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា វាមានសារៈ សំខាន់ណាស់ កិច្ចប្រជុំនាថ្ងៃនេះ គឺនិតិវិធីនៃការ ត្រួតពិនិត្យលើការ បើកផ្ដល់ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់មន្ត្រីរាជការ ស៊ីវិលកំពុង បំពេញ ការងាររហូតដល់ការ ចូលនិវត្តន៍។
ជាងនេះទៅទៀត ក្រសួងមុខងា រសាធារណៈបាន បង្កើតនិងប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ មន្ត្រីរាជការថ្មី ជា ប្រព័ន្ធមានលក្ខណៈ អនឡាញដែលអាច គាំទ្រដល់ការគ្រប់គ្រង មន្ត្រីរាជការទូទាំងប្រទេស ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនិង សក្ដិសិទ្ធិភាពនៃការ បំពេញការងាររបស់ មន្ត្រីរាជការ ពង្រឹងសមត្ថភាព ស្ថាប័នក្នុងរដ្ឋបាល សាធារណៈ។
លោក ស សាមឌី ក៏បានមាន ប្រសាសន៍ដែរថា ក្រសួងមុខងារ សាធារណៈបានបង្ហាញ សេចក្ដីព្រាង និងសេចក្ដីណែ នាំនៃនិតិវិធីនៃការ ត្រួតពិនិត្យលើការផ្លាស់ប្ដូរ ស្ថានភាពការ គ្រប់គ្រងលើទិន្នន័យ ដល់មន្ត្រីរាជការ មាន ៨ចំណុចសំខាន់ៗ រួមមាន អង្គភាពជុំវិញ ត្រូវរៀបចំរបាយការណ៍ ស្ដីពីការផ្លាស់ប្ដូរ មកមន្ទីរមុខងារ សាធារណៈឲ្យ បានមុនដំណាក់ សប្តាហ៍ទី ១នៃខែនីមួយៗ ក្នុងករណីពិនិត្យ ឃើញមានលក្ខណៈ មិនត្រឹមត្រូវ ឬពិនិត្យឃើញមាន ភាពមិនប្រក្រតីក្នុង ការបើកផ្ដល់ប្រាក់ បៀវត្សលើស មន្ទីរមុខងារសាធារណៈ ត្រូវព្រៀងលិខិតពាក់ព័ន្ធ ករណីដែលបាន រកឃើញត្រូវផ្ដល់ជូន មកក្រសួងមុខងារ សាធារណៈ ត្រូវធ្វើសេចក្ដីចម្លង ជូនអង្គភាពពាក់ព័ន្ធ ស្ដីពីការបង្វែរថវិការ ចូលរដ្ឋវិញ។
គុណប្រយោជន៍ របស់ប្រព័ន្ធព័ត៌មាន វិទ្យារួមមានទិន្នន័យ មានភាពច្បាស់លាស់ និងមានបច្ចុប្បន្នភាព មានភាពងាយ ស្រួលក្នុងការរៀប ចំរបាយការណ៍ និងស្ថិតិមន្ត្រីរាជការ អាចធ្វើការវិភាគ មុខងាររបស់មន្ត្រីរាជការ តាមមុខងារ និងជំនាញ ក្រសួង-ស្ថាប័ន អាចទាញទិន្នន័យ មន្ត្រីរាជការ ស្ថិតិ និងរបាយ ការណ៍ផ្សេងៗ របស់សាមី ក្រសួង-ស្ថាប័ន មកប្រើប្រាស់បាន គ្រប់ពេលវេលា។
មន្ត្រីរាជការអាច ពិនិត្យព័ត៌មានផ្ទាល់ ខ្លួនតាមរយៈ Mobile App នឹងអាចធ្វើបច្ចុប្បន្នភាព ព័ត៌មានមួយចំនួន របស់ខ្លួនបាន កំណត់ប្រភេទលក្ខន្តិកៈ (រដ្ឋបាល,មហាផ្ទៃ ,អប់រំ,ការទូត, សុខាភិបាល)។ ភ្ជាប់ឯកសារយោង ផ្សេងៗ (សំបុត្រកំណើត, លេខអត្ត សញ្ញាណប័ណ្ណ,សញ្ញាប័ត្រ…)។ កត់ត្រាប្រវត្តិរបស់ មន្ត្រីម្នាក់ៗតាំងពី ចាប់ផ្ដើមរហូត ដល់ចូលនិវត្តន៍។
អាចធ្វើសន្ធាន កម្មជាមួយ ប្រព័ន្ធផ្សេងៗ។ មានមុខងារគាំទ្រដល់ គ្រប់កម្រិតគ្រប់គ្រង ចាប់តាំងពី កម្រិតប្រតិបត្តិការ កម្រិតកណ្ដាល និងកម្រិតខ្ពស់ ៕