(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរដែលត្រឡប់ពី ថៃមកស្រុកខ្មែរ តាមច្រកព្រំដែន អូរបីជាន់នៅមាន តិចតួចតែ ក្នុងនោះអ្នកអត់បានចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅតែមានច្រើន តាំងពីអំឡុងមុន និងក្រោយ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នេះបើយោង តាមទិន្នន័យ ក្រុមការងារ ចម្រុះប្រចាំការ ច្រកអូរបីជាន់ ទទួលពពលករ ប្រចាំឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្រង់ ប្រចាំថ្ងៃប៉ុន្តែប្រការ គួរកត់សម្គាល់ និងបារម្ភនោះគឺ អ្នកអត់បានចាក់ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩នៅមាន ច្រើនព្រោះអាជ្ញាធរ សុខាភិបាលថៃ នៅតែមិនចាក់វ៉ាក់សាំង ឱ្យជនបរទេស ស្នាក់នៅឬឆ្លងកាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២២នោះ។
ក្រុមការងារចម្រុះ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ពលករខ្មែរធ្វើការ នៅប្រទេសថៃ ពេលដែលវិល ត្រឡប់មក ប្រទេស តាមច្រកព្រំដែន អូរបីជាន់ ក្នុង១ថ្ងៃៗមានគិតពីក្រោយ បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឬ អំឡុងមុនការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដើមខែមិថុនា មកនោះគឺមាន ចំនួនពី២០នាក់ ទៅ៥០នាក់ ប៉ុណ្ណោះគឺថយចុះ ច្រើនបើប្រៀបធៀប ទៅនឹងពេលមុនៗ ដែលមានពី៨០ ទៅជិត២០០នាក់ក្នុង១ថ្ងៃៗ ។
ក្រុមការងារចម្រុះ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ចំពោះការថយចុះនេះ មានមូលហេតុ មួយចំនួនដូចជា ពលករខ្មែរភាគច្រើន ត្រូវបានបញ្ជូន តាមច្រកព្រំដែន អន្តរជាតិខ្លងលឹក ប៉ោយប៉ែតតែម្តង ដែលមានពី៧០ ទៅជាង ២០០នាក់ ក្នុង១ថ្ងៃៗ និងមានបញ្ជូន តាមច្រកព្រំដែន តំបន់តាប្រាយ៉ា – បឹងត្រកួន ស្រុកថ្មពួក និងតាមច្រករបៀង ថាប់ព្រីក ស្រុកខ្លងហាត – ចំបក់ឃុំបឹងបេង ស្រុកម៉ាឡៃ និងក៏ដោយ សារបរិមាណ ពលករខ្មែរ វិលត្រឡប់វិញបាន ថយចុះផងដែរត្បិតនៅ ទីផ្សារការងារថៃ មិន ដាច់ហើយអាជ្ញាធរមាន សមត្ថកិច្ចថៃក៏ មិនសូវរឹត ត្បិតឬបង្ក្រាប ពលករបរទេសនៅ ប្រទេសថៃឡើយ ។
ក្រុមការងារចម្រុះ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ប៉ុន្តែអ្វីដែល គួរកត់សម្គាល់និង ព្រួយបារម្ភនោះគឺ ក្នុងចំណោម ចំនួនពលករខ្មែរដែល វិលពីប្រទេសថៃ ភាគច្រើនគឺ នៅតែមិនទាន់បាន ចាក់វ៉ាក់សាំង។អាជ្ញាធរ សុខាភិបាលថៃព្រោះ ថៃមិនព្រមចាក់វ៉ាក់សាំង ឱ្យជនបរទេសស្នាក់នៅ ឬឆ្លងកាត់ប្រទេស របស់គេឡើយ ដូច្នេះ ពលករខ្មែរ វិលត្រឡប់មក ប្រទេសខ្មែរវិញ ត្រូវយកសំណាក ធ្វើតេស្តរហ័សលើកទី១ សម្រាប់ពលករ អត់បានចាក់វ៉ាក់សាំង ប៉ុន្តែពលករណាបាន ចាក់វ៉ាក់សាំង ដោយអាជ្ញាធរ សុខាភិបាលកម្ពុជា កាលពីពួកគេ វិលមកស្រុកកំណើត ប្រទេសកម្ពុជា លើកមុនៗបានចាក់ វ៉ាក់សាំង២ដូស និង៣ដូសហើយ ក្រុមការងារ ចម្រុះនៅច្រកនេះ មិនបានយកសំណាកទេ ហើយអនុញ្ញាតឲ្យទៅផ្ទះ វិញដោយមិនបាច់ បញ្ជូនទៅឱ្យស្នាក់នៅ មណ្ឌលចត្តាឡីស័កកងវ៉ា ក្រុងសិរីសោភ័ណឡើយ៕