(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ កែវ ដុល អធិការរង ទទួលផែននគរបាល ប្រឆាំងគ្រឿងញៀន បានចុះធ្វើ ការណែនាំដល់ ក្រុមយុវជន យុវតី មុននិងចង់ជក់ប្រភេទ ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ឱ្យយល់ដឹងពី ប្រភេទសារធាតុ ញៀនថ្មីនេះសិនព្រោះ វាបង្កដល់សុខភាព និងអាយុជីវិតខ្លាំងណាស់ នៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២នោះ។
លោកវរសេនីយ៍ទោ កែវ ដុល អធិការរង ទទួលផែននគរបាល ប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ត្រី ស៊ាសៅឌី អធិការរង ជំនួយការផ្នែក ព្រហ្មទណ្ឌបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា ការចុះធ្វើការណែនាំដល់ ក្រុមយុវជន យុវតីជក់ប្រភេទ បារីស៊ីហ្សា និងបារីអេឡិចត្រូនិចនេះ អនុវត្តតាមបទ បញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្រោយពីទទួល បទបញ្ជាហើយ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បាន ចុះបញ្ជារផ្ទាល់ ដល់កម្លាំងផ្នែក នគរបាលយុត្តិធម៌ និងកម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន ចុះណែនាំដល់ក្រុម យុវជនយុវតី និងកន្លែងដែលមាន លក់ប្រភេទ ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ឱ្យយល់ដឹងពីប្រភេទ សារធាតុញៀនថ្មីនេះព្រោះ វាបង្កបញ្ហាដល់សុខភាព និងអាយុជីវិត ខ្លាំងណាស់។
លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា អាជ្ញាធរសមត្ថកិច្ច មិនអនុញ្ញាតិឱ្យ ដាក់លក់ និង ជក់ប្រភេទ ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ជាដាច់ខាង បើយុវជន និងយុវនារីណា ដាក់លក់បារី ប្រភេទនេះបន្តទៀត ត្រូវចាក់វិធានការ តាមផ្លូវច្បាប់មិនអាច លើកលែងឲ្យបាន ព្រោះសព្វថ្ងៃនេះ សមត្ថកិច្ចចុះ ធ្វើការស្រាវជ្រាវ ទាំងថ្ងៃទាំងយប់ តាមដានរាល់បទ ល្មើសខាងលើនេះមិន ដែលដាច់នោះទេ ក្នុងមូលដ្ឋានក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ៕