(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំ សាលាខេត្តបាន បើកសិក្ខាសាលាពិ គ្រោះយោបល់ ដើម្បីបង្កើត ផែនការលើ វិស័យកិច្ចការពារកុមារ ខេត្តបន្ទាយមានជ័យ បីឆ្នាំរំកិលឆ្នាំ ២០២៣ដល់២០២៥។
ពិធីមានការចូលរួម លោកជំទាវ ធីវ សុខុម ប្រធាន គណៈកម្មាធិការ ពិគ្រោះយោបល់ ស្រ្តីនិងកុមារ ខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កែវ សុខមែ អនុប្រធាន នាយកដ្ឋានកិច្ច ការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកឃួនវុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទ ខេត្តបន្ទាយមានជ័យ លោកស្រី អភិបាលរងក្រុង-ស្រុក សមត្ថកិច្ច ពាក់ព័ន្ធ និងអង្គការដៃគូនានា បានចូលរួមដែល មានរយៈពេល ១ថ្ងៃពេញ ។
ថ្លែងក្នុងឱកាសនោះ លោកឃួនវុទ្ធីបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការ លុបបំបាត់ ពលកម្មកុមារ ជាការងារអាទិភាព បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើ អាទិភាពចំនួន ៥ រួមមាន ១/ការអភិវឌ្ឍលក្ខ ខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ២/ការអភិវឌ្ឍន៍ការ អប់រំបណ្តុះ បណ្តាលវិជ្ជាជីវៈ ៣/ការអភិវឌ្ឍន៍មុខរបរ និងការងារ ៤/ ការអភិវឌ្ឍន៍ របបសន្តិសុខ សង្គមសម្រាប់ជន ទាំងឡាយណាដែល ស្ថិតនៅក្រោមបទ បញ្ញត្តិនៃច្បាប់ស្តីពី ការងារ ៥/ការពង្រឹង អភិបាលកិច្ចល្អ ដោយសំដៅធ្វើ ឱ្យប្រសើរឡើងនូវ ការធានាលក្ខ ខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយា កាសការងារ ពង្រឹងភាពសុខ ដុមរមនានៃទំនាក់ ទំនងវិជ្ជាជីវៈ និង ពង្រឹងការអប់រំ បណ្តុះ បណ្តាលវិជ្ជាជីវៈ ឲ្យសមស្របទៅ តាមតម្រូវការទី ផ្សារការងារ រួមទាំងការទទួល បាននូវអត្ថប្រយោជន៍ ពី កិច្ចគាំពារ សង្គមប្រកប ដោយសមភាព និងដោយគ្មាន ការរើសអើង ដើម្បី ចូលរួមចំណែកដល់ ការកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយជីវ ភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិប្រកបដោយ ចីរភាពផងដែរ។
លោកក្នុងកិច្ច ប្រជុំនឡដែលោក កែវ សុខមែ បានលើកឡើងថា ចំពោះយុទ្ធនាការ ផ្សព្វផ្សាយទប់ស្កាត់ ការប្រើប្រាស់ពលកម្ម កុមារក្នុងវិស័យសិប្ប កម្មផលិតឥដ្ឋ និង វិស័យកសិឧស្សាហកម្ម ដែលត្រូវបានរៀប ចំឡើងនៅពេលនេះ មានគោល បំណងចំនួន ៣ គឺ១/ ផ្តល់ការណែនាំដល់ មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពា ក់ព័ន្ធដែល ទទួលសិទ្ធជា នគរបាល យុត្តិធម៌ ធ្វើអន្តរាគមន៍ ក្នុងការដកហូត ទប់ស្កាត់ សមាហរណកម្ម កុមាររងគ្រោះ និងកុមារ ងាយរងគ្រោះនៅ ក្នុងវិស័យសិប្ប កម្មផលិតឥដ្ឋ និងវិស័យក សិឧស្សាហកម្ម ២/ បង្កើនការយល់ ដឹង និងលើក កម្ពស់យុទ្ធនាការ ប្រឆាំងពលកម្មកុមារ ការលាតត្រដាងអំពី មូលហេតុ និងផលប៉ះ ពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និង វិធានការ នានា ដើម្បីប្រឆាំងពល កម្មកុមារនៅក្នុង វិស័យសិប្បកម្ម ផលិតឥដ្ឋ និងវិស័យ កសិឧស្សាហកម្ម ៣/ផ្តល់ប្រតិភូកម្មដល់ ផ្នែកអធិការកិច្ចការងារ យន្តការទប់ស្កាត់ បង្រ្កាបបទល្មើស និងប្រព័ន្ធ ត្រួតពិនិត្យ តាមដាន ពលកម្មកុមារនៅ កន្លែងរបស់កុមារ សិប្បកម្មផលិត ឥដ្ឋ នៅសាលារៀន និង នៅតាមសហគមន៍ ដែលកុមារ និងក្រុមគ្រួសាររបស់ ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ ក្រោមជាតិ បន្តអនុវត្ត។
លោកស្រី រស់ សុផានី បានសង្កត់ធ្ងន់ផងដែរថា ដើម្បីចូលរួមទប់ស្កាត់ការ ប្រើប្រាស់ទម្រង់ ធ្ងន់ធ្ងរបំផុតនៃ ពលកម្មកុមារ និងការងារដោយ បង្ខំក្រសួងបាន កំណត់នូវចង្កោម សកម្មភាព អាទិភាពដូចជា ខាងការកសាង សមត្ថភាពមន្ត្រី អធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃ ពលកម្មកុមារ និងការងារដោយ បង្ខំ និងការ ពង្រឹងយន្តការ ប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំ ជាពិសេសលើវិស័យ មុខរបរ និងភូមិសាស្ត្រ ដែលមាន ហានិភ័យខ្ពស់ យើងត្រូវពង្រឹងកិច្ច អន្តរាគមន៍ស្នូលដើម្បី សង្គ្រោះពលកម្មកុមារ និងការហាមឃាត់ ការងារដោយបង្ខំ ជាពិសេស នៅផ្នែកសិប្ប កម្មផលិតឥដ្ឋ សំណង់ និងកសិឧស្សាហកម្ម ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុ ងការទប់ស្កាត់ ការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរ បំផុតពលកម្មកុមារ និងការងារបង្ខំ នឹងពង្រីក ការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការ ប្រឆាំងការប្រើប្រាស់ គ្រប់ទម្រង់ធ្ងន់ធ្ងរ បំផុតនៃពលកម្មកុមារ និងការងារ ដោយបង្ខំ៕