(ប្រទេសថៃ) ៖ ក្រុមនិស្សិតនៃ វិទ្យាល័យទិចណូ ប្រចាំខេត្ត ស៊ីសៈកេត ដែលមានអាយុ ចាប់ពី ២១ ឆ្នាំ ដល់២៧ ឆ្នាំបានបាត់បង់ជីវិតចំនួន១៣ នាក់ព្រមទាំងរង របួសយ៉ាងធ្ងន់ធ្ងរចំនួន ៥ នាក់ ផងដែរក្រោយ ពីពួកគេបានបញ្ចប់ កម្មសិក្សា ដោយជោគជ័យ ហើយក៏បានជួប នឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ។
យោងតាមការផ្សព្វផ្សាយ របស់ក្រុមហ៊ុនមូលនិធិក តញ្ញូនិងតាមការផ្សាយ របស់ CCTVបាន បញ្ជាក់ ថាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ សាហាវនេះបានកើតឡើង នៅវេលាម៉ោង០០ និង ៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០១៩លើកំណាត់ ផ្លូវគីងកែវក្បែវត្ត គីងកែវប្រមាណ២០០ ម៉ែត្រក្នុងឃុំ រ៉ាឆាវេៈស្រុកបាងភ្លីខេត្ត សមុទ្រប្រាកានប្រទេសថៃ ។
ព័ត៌មានបានបន្តថា ក្រោយពីក្រុមតម្រួត ថៃចុះទៅពិនិត្យទីតាំង កើតហេតុគឺបាន សង្គេតឃើញ ថា មានរថយន្តមួយគ្រឿង ម៉ាកអ៊ីស៊ុយស៊ុយព៌ណ ប្រផេះពាក់ស្លាកលេខ ៥៣២២ បានបុកជា មួយនឹងសសរបង្គោល ភ្លើងបណ្តាលអោយរថយន្ត ក្រឡាប់ផ្ងារពោះឡើងលើ ព្រមទាំងមាន មនុស្សរងរបួស និងស្លាប់ រដូករណែលពេញផ្លូវ ។
ជាក់ស្តែងនៅនឹងកន្លែង កើតហេតុគឺមានមនុស្ស ស្លាប់ចំនួន១២ នាក់រីឯអ្នករបួសធ្ងន់ ចំនួន ៦ នាក់ទៀតដែល បានដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរ ពេទ្យបាងភ្លីក៏បានបាត់ បង់ជីវិតម្នាក់បន្ថែម ទៀតដោយជន រងគ្រោះទាំងអសនោះ គឺជានិស្សិតនៃវិទ្យាល័យ ទិចណូមកពីខេត្តស៊ីសៈកេត តាមការអះអាងពីប្រភព មួយបានបញ្ជាក់ថា ក្រុមនិស្សិតទាំងអស់នេះ បានចុះធ្វើកម្មសិក្សា នៅក្នុងក្រុមហ៊ុនមួយក្នុង ខេត្តសមុទ្រប្រាកាន និងក្រោយពីបានបញ្ចប់ កម្មសិក្សាប្រកប ដោយ ជោគជ័យរួចមក ក្រុមហ៊ុននោះក៏បាន រៀបចំពិធីជប់លៀង មួយដើម្បីអបអរសាទរ ដល់ក្រុម និស្សិតទាំងនេះ។
ប្រភពដដែលបានបន្ត ថាក្រោយពីកម្មវិធីត្រូវ បានបញ្ចប់ក្រុមនិស្សិត ទាំងអស់ក៏បានបន្ត ដំណើរទៅមើលពិធី រាំកំសាន្ត ( ម៉ឡាំ ) នៅឯផ្លូវលេខ ២ ក្នុងភូមិសាស្ត្រ ស្រុកគីងកែវ។
ហើយក៏បានវិល ត្រឡប់ទៅកន្លែង សម្រាកវិញនៅចំណុច ផ្លូវលេខ២២ ក្នុងស្រុក គីងកែវដដែល ទើបត្រូវជួបនឹងគ្រោះ ថ្នាក់បែបនេះតែម្តង ដែលបង្កអោយមាន ក្រុមនិស្សិត ទិចណូ ខេត្ត ស៊ីសៈកេត ស្លាប់រហូតដល់ ១៣ នាក់និងរងរបួសធ្ងន់ ៥ នាក់ លើទឹកដីខេត្ត សមុទ្រប្រាកាន ៕