(ខេត្តមណ្ឌលគីរី)៖ មន្ត្រីអង្គការក្រៅ រដ្ឋាភិបាលឃ្លាំមើល បទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគីរី បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មេឈ្មួញចាស់វស្សារូបនេះ ក្រៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិច បំផ្លាញព្រៃឈើខុស ច្បាប់ ចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ជៀរ មុខកាត់ធំៗ ក្នុងជម្រកដែនអភិរក្សសត្វព្រៃ សមត្ថកិច្ចអាវុធហត្ថខេត្ត និងសមត្ថកិច្ច មន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធាន ការបង្រ្កាប សម្ងំទទួល ផលប្រយោជន៍ជាថ្នូរ។
មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពី ក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធិ និងឈ្មោះ ភារម្យ ទើបដឹកជញ្ជូន បទល្មើសព្រៃឈើ តាមប្រភេទ រថយន្តប៉ែនធំៗ និងរថ យន្តធុនដ្រាវិញម្តង! ចេញពីស្រុកកោះញ៉ែក និងស្រុកពេជ្រា ឆ្លងដែនទៅ លក់ស្រុកយួន តាមច្រកទ្វារអន្តរជាតិ ដាក់ដាំ យ៉ាងពេញបន្ទុក មួយរយៈចុងក្រោយ ឈ្មួញឈើពីរូបនេះ មានទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធក្នុង ខេត្តមណ្ឌលគិរី ទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
ហេតុនេះ លោក យូ សុធា នាយប៉ុស្តិ៍ នគរបាលអន្តោ ប្រវេសន៍ ច្រកទ្វារ អន្តរជាតិដាក់ដាំ ជាអ្នកមានសិទ្ធិ អំណាច ខ្លាំងជាង គេក្នុងការបើកដៃ ឲ្យឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ភារម្យ ព្រមទាំងឈ្មួញ ដទៃទៀត ដឹកជញ្ជូនឈើ ប្រណីតខុសច្បាប់ ទៅលក់ស្រុកយួន ទាំងយប់ទាំងថ្ងៃ ដោយឡែកប្រធាន មន្ទីរកសិកម្មខេត្តមណ្ឌល គីរី និងប្រធានបរិស្ថាន ខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលពីនាក់ នេះដំណើរការរក ស៊ីជំនួញឈើ ទៅបានយ៉ាងរលូន ។
ការដែល មេឈ្មួញឈើឈ្មោះ រិទ្ធិ និងឈ្មួញឈ្មោះ ភារម្យ ហ៊ាន ធ្វើ អ្វីៗ តាមទំនើងចិត្ត គឺដោយសារអាង មាន លោក ឡោ សុខា ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ជាខ្នងបង្អែកដ៏រឹងមាំ ក្នុងខណៈពេល ដែលលោក ហែម បូណា រ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សាភាពស្ងៀមស្ងាត់ ។
បញ្ហានេះ លោក ថង សា វុន អភិបាលខេត្ត មណ្ឌលគីរី និងលោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី គូរពិនិត្យ ឡើងវិញខ្លះផង ភាពមិនប្រក្រតី របស់លោក យូ សុធា នាយប៉ុស្តិ៍ នគរបាលអន្តោ ប្រវេសន៍ ច្រកទ្វារអន្តរជាតិដាក់ដាំ ជាអ្នកបើក បារ៉ាស់ ឲ្យមេឈ្មួញឈ្មោះ រិទ្ធិ និងឈ្មោះ ភារម្យ ដឹក ជញ្ជូន ឈើ ទៅ សស្រុកយួន យ៉ាងគំហុក មិនចាត់វិធាន ការបង្រ្កាបឡេីយ។
ដូច្នេះហើយ ប្រជាពលរដ្ឋ រស់នៅចំណុចភ្នំព្រិច ភូមិម្ពៅ ស្រុកកោះញ៉ែក អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹម កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាគណៈកម្មការ ថ្នាក់ជាតិដើម្បី ទប់ស្កាត់និង បង្ក្រាបបទល្មើស ធនធានធម្មជាតិ ដាក់ការស៊ើបអង្កេត ស្រាវជ្រាវឲ្យបានស៊ី ជម្រៅ ចំពោះក្រុម ឈ្មួញដឹកជញ្ជូន ឈើ ទៅស្រុកយួន តាមច្រក ទ្វារអន្តរជាតិដាក់ ដាំ ជាបន្ទាន់! ជៀសវាងព្រៃឈើ ដែលនៅសេស សល់បន្តិចបន្តួច ត្រូវវិនាសហិនហោច អស់ក្រោមស្នាដៃ មេឈ្មួញពីនាក់ ១ឈ្មោះ រិទ្ធិ ២ឈ្មោះ ភារម្យ ជាក់ជាពុំខាន់ឡើយ៕