គេសង្ស័យមន្ត្រី មួយចំនួន ក្នុងខេត្តមណ្ឌលគិរី ជាអ្នកសម្របសម្រួល និង កាងពីក្រោយបទ ល្មើសព្រៃឈើនៅ ក្នុងខេត្ត ក្រោយស្ងប់ ស្ងាត់មួយរយះ….

(ខេត្តមណ្ឌលគីរី)៖ សកម្មភាពជំនួញឈើ ខុសច្បាប់ក្នុងខេត្ត មណ្ឌលគិរី កើតមានសាជាថ្មី ម្តងទៀតក្រោយស្ងប់ ស្ងាត់មួយរយះពេលមក។

តាមសេចក្តីរាយការណ៍ រសៀលនេះបានអោយដឹង ឈ្មួញឈើមួយក្រុម កំពុង កែនប្រជាពលរដ្ឋ អោយចូលកាប់ ឈើក្នុងតំបន់ ព្រៃការពារ អភិរក្ស ដែលការពារ ដោយមន្ត្រីបរិស្ថាន យកមកលក់ នៅក្នុងស្រុកកោះញែក ជាច្រើនកន្លែង នឹងដឹកបន្ត ទៅលក់នៅ ប្រទេសវៀតណាម យ៉ាងសកម្ម ជារាងរាល់យប់ ដោយ រលូន តាមច្រកដាក់ដាំ ដោយប្រើ ប្រាស់ រថយន្ត បែនធំ ជាច្រើនគ្រឿង  ដោយមិនមានការបង្ក្រាប ពីស្ថាប័ន ជំនាញនោះឡើយ។

ចំពោះករណី ខាងលើ នោះត្រូវបាន គេស្គាល់យ៉ាង ច្បាស់ថា ឈ្មោះ រិទ្ធ នឹង ឈ្មោះ ភារម្យរងចាំ ប្រចាំការនៅ  ក្នុងស្រុកកោះញែក ដើម្បី សម្របសម្រួល ដោះស្រាយនិង កាងបទល្មើល ព្រៃឈើខាងលើ យ៉ាងពេញបន្ទុក។

ទន្ទឹមគ្នានឹងនោះដែរ នៅមានបុគ្គល មួយចំនួនទៀត ដែលត្រូវបានគេ ស្គាល់យ៉ាងច្បាស់ថា ជាបក្សពួកតែមួយ  ក្នុងដំណើរការ បទល្មើសព្រៃ ឈើខាងលើ មានដូចជាឈ្មោះ ឃុន ជាប្អូនរបស់អភិ បាលខេត្តមួយរូប ហើយបច្ចុប្បន ឈ្មោះ វង្ស ដារ៉ាសុផល់ មានតួនាទី នាយរង សន្តិសុខផ្ទៃក្នុង នៃស្នងការ ដ្ឋាននគរបាល ខេត្តមណ្ឌលគីរី ក៍មានការជាប់ ពាក់ព័ន្ធក្នុងជំនួញ បងល្មើសព្រៃឈើ និង ជាអ្នកកាន់លុយ ក្នុងការធ្វើជំនួញនេះ។

ហេតុដូច្នេះជាពល រដ្ឋក្នុងដំបន់សំណូមពរ ដល់ឯកឧត្តម សៅ សុខា ប្រធានគណៈកម្មការ បង្ក្រាបបទល្មើសធន ធានធម្មជាតិថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត មេត្តាមានចំណាត់ការ និង បង្ក្រាបអោយបាន ទាន់ពេលវេលាដើម្បី ការពារធនធាន ធម្មជាតិដែលនៅ សល់បន្តិចបន្តួចនេះ និង ស្នើស៉ំឯកឧត្តម មេត្តាជួយស្រាវជ្រាវ រកអ្នកពាក់ ព័ន្ធទាំងនោះ មកផ្តន់ទារទោស តាមនិតិវិធីច្បាប់ផង។

ក្នុងករណីជំនួញ ឈើខុសច្បាប់នេះ ត្រូវបានមហាជន លើកឡើងថាបើមិន មានការបើកដៃពីមន្ត្រីក្នុង ខេត្តទេគឺមិនអាច ដំណើរការបាននោះ។ ហើយក្នុងករណីនេះ ភ្នាក់ងាររបស់យើង និង តាមដានបន្ត និង រងចាំការបក ស្រាយបំភ្លឺពីអ្នក ពាក់ព័ន្ធគ្រប់ពេល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *