(ខេត្តរតនគីរី)៖ មហាជនកោត សសើរមិនដាច់ពីមាត់ ចំពោះទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង គ្រប់ប្រភេទដុះស្លែរ បើកលេងយ៉ាង ពេញទំហឹង ស្ថិតនៅចំណុចអង់តែន ក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី សមត្ថកិច្ចមិន ហ៊ានធ្វើការបង្ក្រាប នោះទេ។
ពលរដ្ឋរស់នៅ ទីនោះបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋាន របស់ពួកគាត់មាន គេបើកសង្វៀន បញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុក យូរឆ្នាំមកហើយដោយ មានអ្នកចូលរួមលេង ល្បែងយ៉ាងពពាក់ពពូន ដោយ គ្មានការទប់ស្កាត់ ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន មិនមានវិធាន ទប់ស្កាត់ឡើយ។
ពលរដ្ឋបានឲ្យដឹងទៀតថា ៖ទីតាំងមួយកន្លែងនោះ ដោយមានមេល្បែង ស៊ីសងមានឈ្មោះ ពិន តន (ហៅ តាតន) អាចបើកបនល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទតាមទំនើងចិត្ត ប្រហែលមានខ្សែរ អ្នកធំទើបមន្ត្រី ពាក់ព័ន្ធ នៅទីនោះ មិនហ៊ានបង្រាប ហើយគេសង្ស័យថា៖ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការ នគរបាលស្រុកបរកែវ ប្រហែលជាត្រូវ ថ្នាំសន្តំរបស់លោក ពិន តន ហើយមើល ទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។
តាមប្រភពដដែល បានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយ ឃុំទីងចាក់ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរ ការយ៉ាងរលូនដោយ គ្មានសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋបាន លើកឡើងថា៖ បើគ្មានការបើកដៃពី សំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែង ស៊ីសងខុសច្បាប់ បានឡើយ ហើយត្រូវប្រឈម នឹងការបង្ក្រាបជាមិនខាន។
លោក យិន ចំណាន ស្នងការនគរ បាលខេត្តរតនគិរី តើមានសមត្ថភាព ក្នុងការចុះបង្ក្រាបទីតាំង ក្រុមញៀនល្បែងទាំង នោះដែលឬទេព្រោះថា ៖ទីណាមានល្បែង ស៊ីសងទីនោះនិងក្លាយ ជាតំបន់អសន្តិសុខនា ពេលខាងមុខគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល តើអាចយកមកអនុវត្ត និងប្រកបដោយ ប្រសិទ្ធភាពដែរឬទេ?។
ប្រជាពលរដ្ឋស្នើសុំ ដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការ ក្នុងការទប់ស្កាត់ ល្បែងស៊ីសង ខាងលើដុះស្លែ!! ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋ និងមហាជនដាក់ ការសង្ស័យទៅលើ អាជ្ញាធរមូលដ្ឋាន មានការឃុបឃិតនិង បើកភ្លើងខៀវជាប្រព័ន្ធ និងបង្កើតបទល្មើស ក្នុងមូលដ្ឋានគួរចាត់ មន្ត្រីជំនាញក្រោមឱវាទ បង្ក្រាបទីតាំង ខាងលើផងទាន៕