(ខេត្តមណ្ឌលគិរី)៖ មួយរយៈពេលកន្លង មកថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញ ធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួល បំផ្លាញដើមឈើធំៗ ចេញពីរតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹក ចេញតាមរថយន្ត ឆ្លងកាត់តាមច្រកទ្វា ដាក់ដាំឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម យ៉ាងរលូនមិន ដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបានម្តង ណានោះឡើយ ម្នាក់ៗ សង្ងំទទួលលាភសក្ការៈ ស្ងាត់ឈឹង ដូចចោរលួចសេះអញ្ចឹង។
ប្រភពចេញពី ហាងកាហ្វេនៅក្នុង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានបុគ្គលពីរនាក់១.ឈ្មោះ រិទ្ធ និង ២.ឈ្មោះ ភារម្យ និងបក្ខពួកជាច្រើន នាក់ទៀតកំពុង តែព្យាយាម រត់ការអស់រយ: ពេលជាងកន្លះ ខែមកហើយ ជាមួយនឹងកម្លាំង ជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពី ស្រុកពេជ្ជតា តាមរថយន្ត ធុនត្រា(Thuntra)និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តបែនធំៗ តាមច្រកទ្វាដាក់ដាំ ឆ្លងដែនឆ្ពោះទៅកាន់ ប្រទេសវៀតណាម ក៏ប៉ុន្តែគម្រោងការ ដឹកជញ្ជូនឈើចេញ នោះមិនទាន់ បានសម្រេចទេ ដោយដឹងថា មានមន្ត្រីជំនាញម្នាក់ មិនទទួលសំណូក ពីពួកឈ្មួញទាំងនោះ ទាល់តែសោះ។
ប្រជាពលរដ្ឋ នៅក្នុងស្រុកពេជ្រ ចិន្តានិងស្រុកកោះញែក បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹងមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បី ទទួលបានលាភសក្ការៈ ផ្ទាល់ខ្លួន ដែលកន្លងមកធ្វើ អោយក្រុមឈ្មួញដុះស្លែ ទាំងនេះមានខ្នង បង្អែកដ៏រឹងមាំ ក្នុងនោះក៏មាន មន្ត្រីបរិស្ថាន បើកដៃអោយមានការ កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែន ជម្រកសត្វព្រៃក្នុង ស្រុកពេជ្រចិន្តានិង ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជាក់ស្ដែងបើគិត ត្រឹមយប់ថ្ងៃទី១១និង១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែង រត់ការអស់រយៈពេល ជាងកន្លះខែមកហើយនោះ ទើបអាជីវកម្មដឹក ជញ្ជូនបទល្មើសព្រៃឈើ របស់ពួកគេ អាចដឹក ឆ្លងដែនឆ្ពោះទៅកាន់ ប្រទេសវៀតណាម បានដោយរលូន។
បើតាមសេចក្តីរាយការណ៍ បានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងត្រៀម រថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿង ដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅ លក់នៅប្រទេស វៀតណាមតាម ច្រកទ្វារដាក់ដាំ។
ក្នុងករណីនេះបើសិនជា មិនមានកាបើកភ្លើង ខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រី ច្រកទ្វាដាក់ដាំទេនោះ ពិតណាស់ក្រុមឈ្មួញ មិនអាចដឹកជញ្ជូនបទល្មើស ឆ្លងដែនទៅប្រទេសវៀតណាម បានដូចពេលបច្ចុប្បន្ននេះទេ។