(ខេត្តបាត់ដំបង)៖ កាលបីព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី ដឹកនាំដោយ ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តបាត់ដំបង និងកម្លាំងជំនាញ ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តបាត់ដំបង សហការជាមួយកម្លាំង នគរបាលស្រុកកំរៀង និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ បានចុះអនុវត្ត តាមដីកាអនុញ្ញាត ឲ្យធ្វើការឆែកឆេរ លេខ០២ដ.ក.អ ឆ.ឆ/២២ ពិនិត្យនិងរុករកវត្ថុតាង លើឃ្លាំងស្តុក អីវ៉ាន់បញ្ញើ របស់ក្រុមហ៊ុន អឹម អេស ធី អ៉ិចប្រេស ដែលមានទីតាំង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងការពិនិត្យឆែកឆេរ យើងបានដកហូតទឹកដោះ គោស្រស់និងទឹកដោះ គោជូរចម្រុះ បានចំនួន១៩០ (មួយរយកៅសិប) កេះ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ សពាក់ស្លាកលេខភ្នំពេញ ៣F.៨៨៦១ឃាត់ខ្លួនជន សង្ស័យ1នាក់ ឈ្មោះសំ អឿនភេទ ប្រុសអាយុ ៣៨ឆ្នាំស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ (ម្ចាស់ទីតាំង)។
ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច យកទៅសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងនីតិវិធី។