ចាប់បានរថយន្តយីឌុប លួចដឹកជញ្ជូនផលអនុផល ព្រៃឈើខុសច្បាប់ចេញដែន បរិវេណព្រៃឡង់ ត្រង់ចំណុចច្រកជាំស្វាយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ចាប់រថយន្តយីឌុប លួចដឹកជញ្ជូនផល អនុផលព្រៃឈើ ខុសច្បាប់ចេញដែន បរិវេណព្រៃឡង់ ត្រង់ចំណុច ច្រកជាំស្វាយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ករណីនេះ គឺមន្ត្រីជំនាញបាន ទទួលព័ត៌មានពី ប្រជាពលរដ្ឋថា មានរថយន្តលួចដឹក ជញ្ជូនផលអនុផល ព្រៃឈើ ដោយបាន បំលែងរូបភាព តាមរយះគោយន្តកន្រ្តៃ ហើយលើកមកដាក់ រថយន្តយីឌុបដើម្បី បន្លំភ្នែកសមត្ថកិច្ចជំនាញ ។

រថយន្តប្រភេទ យីឌុបមានស្លាកក្បាល កំពង់ចាម 3A-4601 កន្ទុយមានស្លាកលេខ កំពង់ចាម 4A-1074 ពណ៌ខៀវ លាយពណ៌ស ផ្ទុកឈើប្រភេទលេខ២ សន្និដ្ឋានប្រមាណ ជា២០ម៉ែត្រគូប ។ បច្ចុប្បន្ននេះរថយន្ត និងវត្ថុតាងទាំង អស់ត្រូវបានមន្ត្រី បរិស្ថានអូរងាវយក ទៅរក្សាទុក នៅឯស្នាក់ការ ចំណែកម្ចាស់ និងតៃកុងរថយន្ត បានរត់គេចបានស្រមោល ។

លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំបានអោយ ដឹងនាថ្ងៃទី២២ ខែកក្កដានេះថា បញ្ហាខាងលើនេះ គឺកម្លាំងមន្ត្រីជំនាញ បានធ្វើការស្រាវ ជ្រាវជាច្រើនថ្ងៃ ហើយករណីនេះគឺ ម្ចាស់ឈើជាគ្រូបង្រៀន នៅស្រុកបារាយណ៍ បានកាន់ចំណារ ពីថ្នាក់ដឹកនាំ១រូប ក្នុងចំណារនេះគឺ ដោយស្នើសុំទិញឈើ មកធ្វើផ្ទះចំនួន៣០ម៉ែត្រ គុបប៉ុណ្ណោះ កាលពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ លោកក៏បានអនុញ្ញាតិ និងការដឹកជញ្ជូនចុះ តែអោយដឹកតែម្តង ប៉ុណ្ណោះ ព្រោះអីក្នុង និងឯកសារផ្សេងៗ ចំណារគឺអនុញ្ញាតិ តែម្តងប៉ុណ្ណោះ។

លោកប្រធានមន្ទីរ បរិស្ថានខេត្តបានបន្តថា សកម្មភាពនេះលោក បានស្រាវជ្រាវឃើញថា បានយកចំណារថ្នាក់ ដឹកនាំក្នុងដៃ មកដឹកជញ្ជូនឈើ ខុសច្បាប់ប្រហែលជា ៣ដងមកហើយ រូបលោកក៏បានដឹងថា មានការឃុបឃិត ថ្នាក់ក្រោមៗ ប៉ុន្តែពេលនេះ លោកមិនអាច លើកលែងឡើយ ។

បញ្ហាឈើនេះ ក្នុងសន្ឋិដ្ឋាន ឈើប្រហែលជាង ១៥ម៉ែត្រគុប ក្នុងរថយន្តយីវែអ័ង ប្រភេទឈើវិញនោះ មិនទាន់ដឹងថា ប្រភេទឈើអ្វីដែរ ។

បច្ចុប្បន្ននេះ រថយន្តខាងលើ នេះបានយកមករក្សាទុក នៅស្នាក់ការអូរងាវ ស្រុកសណ្តាន់ បណ្តោះអាសន្ន និងស្រាវជា្រ វរកម្ចាស់ឈើណា ពិតប្រាដក ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ កាលពីកន្លងមក នេះប្រហែលជា ១០មុន មានបុគ្គល២នាក់ បានយកចំណារថ្នាក់ ដឹកនាំទៅជួប ខាងមន្ត្រីជំនាញ ខាងជើងបឹងទន្លេសាប ដើម្បីសុំការអនុញ្ញាត ដឹកជញ្ជូនឈើ ពីស្រុកសណ្តាន់ តែខាងមន្ត្រីជំនាញ មិនបានអនុញ្ញាតទេ។

បុគ្គលឈ្មោះប៉ិច ជាមន្ត្រីកងរាជអាវុធ ហត្ថស្រុកបារាយណ៍ និងគ្រូបង្រៀន បានកាន់ឯកសារ និងចំណារថ្នាក់ដឹកនាំ មកបន្លំភ្នែកមន្ត្រីជំនាញ និងមហាជន ដើម្បីយកធ្វើជា ប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

បើយោងតាម ប្រភពច្បាស់ការ បានបង្ហើបថា ឈើក្នុងរថយន្តនោះ មានឈ្មួញឈើឈ្មោះ ស៊ីណា កូនប្រសារឈ្មោះម៉េង ដែលលំដ្ឋាន នៅកែងអូរល្អក់ ផ្សារ៩៩ ក្នុងភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ។

រថយន្តខាង លើនេះបានទិញ និងដឹកជញ្ជូឈើពី ប្រជាពលរដ្ឋបានលូចកាប់ ចេញពីតំបន់អភិរក្ស ព្រៃឡង់ ដែលគ្រប់គ្រោង ដោយមន្ត្រី បរិស្ថានខេត្តកំពង់ធំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *