(ខេត្តកំពង់ធំ)៖ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានបញ្ជាក់ថា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា ជនល្មើសទៀប ធួក ដែលជាឈ្មួយ ដឹកផលអនុផល ព្រៃឈើ ដែកត្រូវ បានកម្លាំងសមត្ថកិច្ច ចម្រុះធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាង ផលអនុផល ព្រៃឈើនោះ គឺមន្ត្រីជំនាញ កំពុងរៀបចំឯកសារ កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងហើយ ។
ក្នុងប្រត្តិការបង្ក្រាប ជនល្មើសខាងនេះ កាលពីម្សិលមិញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មានការចូលរួម និងសហការណ៍ ដឹកនាំដោយ លោកតិប ញាតា នាយអធិការខាង ជើងបឹងទន្លេសាប កម្លាំងអាវុធហត្ដ ខេត្តកំពង់ធំ កម្លាំងរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ ។
លោកតិប ញាតា នាយអធិការខាង ជើងបឹងទន្លេសាប បានអោយដឹងតាម រយះទូរស័ព្ទថា បញ្ហាខាងលើនេះ មន្ត្រីមូលដ្ឋាន ផ្នែកកសិកម្មបាន អនុវត្តតាមនិតិវិធី បញ្ជូនសំណុំរឿងទៅ តុលាការវាជារឿង ត្រឹមត្រូវហើយ ក្នុងនាមលោកជា ថ្នាក់ជាតិជួយជំរុញ ប្រសិនជាមិន ធ្វើតាមនិតិវិធីទេ ខាងមន្ត្រីជំនាញខាង ជើងបឹងទន្លេសាប និងរៀបចំឯកសារ និងសំណុំរឿងបញ្ជូន ទៅតុលាការជាធរមាន។
នាយអធិការខាង ជើងបឹងទន្លេសាប បានបន្តថា បើខាងមន្ទីរបាន កសាងសំណុំរឿងហើយ ជាករណីប្រមូល នឹងដឹកជញ្ជូន ផលអនុផលព្រៃឈើ ក្នុងមាត្រា ៩៨ នៃច្បាប់ព្រៃឈើ បានបែងចែក ត្រង់ចំណុចមិនរាង ចាលទេ លើកទី១ ពិន័យធម្មតា ទៅតាមទំហំផល អនុផលព្រៃឈើ ទី២ ពិន័យគុណមួយជា២ លើកទី៣ គុណទៅតាម នឹងនៃច្បាប់ព្រៃឈើ ។
នាយអធិការខាង ជើងបឹងទន្លេសាប បានបន្ថែមថា ចំពោះជនល្មើសទៀប ធួកនេះ គឺជាករណីមិន រាងចាលសោះ ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ជនល្មើសខាងលើនេះ បានប្រព្រឹត្តប្រមូល ផលអនុផលព្រៃឈើ ត្រង់ចំណុច ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុកបាន ដុតបំផ្លាញវត្ថុតាង រួមទាំងគម្រាម សមត្ថកិច្ចជំនាញផងដែរ ។
បើយោងតាម ដីការកោះហៅ នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ធំ «យើង ពៅ សម្បូរណ៍ តំណាងអយ្យ ការអមសាលា ដំបូងខេត្តកំពង់ធំ។ -បានឃើញ សំណុំរឿងព្រហ្ម ទណ្ឌលេខ ៦៧៦ ចុះថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២១ ។ -បានឃើញ ដីកាដំណោះស្រាយលេខៈ ២១៣១/៦០២២ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលបញ្ចូន មកជំនុំជម្រះលើ ជនជាប់ចោទឈ្មោះ ទៀប ធួក ភេទប្រុស អាយុ ៤៨ ឆ្នាំ និងឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ពីបទដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាល ព្រៃឈើ និងបទបំផ្លាញ វត្ថុតាងព្រៃឈើ” ប្រព្រឹត្តនៅ ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បទល្មើស ព្រហ្មទណ្ឌដែល មានចែងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច២ និងមាត្រា៩៧ កថាខណ្ឌ១ ចំណុច៤ នៃច្បាប់ស្តី ពីព្រៃឈើ»។
យោងតាមអោយ ដឹងពីមន្ត្រីជំនាញបាន អោយដឹងថា ការឃាត់ចាប់រថយន្ត ចំនួន០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3A-0146 កំពុងដឹកជញ្ជូន អុសចម្រុះចំនួន ២៤ស្ទែរ ដោយគ្មានលិខិតអនុញ្ញាតពី រដ្ឋបាលព្រៃឈើ ត្រង់ចំណុចនិយាមកា (៤៨៦១៥៣-១៤០៦២២១) ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំពោះវត្ថុតាងមានៈ រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខៈភ្នំពេញ 3A-1046 និងអុសចម្រុះចំនួន ២៤ស្ទែ ត្រូវបានរឹប អូសយកកាន់ទីចាត់ ការអធិការដ្ឋានរដ្ឋបាល ព្រៃឈើខាង ជើងបឹងទន្លេសាប ។
យោងតាមប្រភព ច្បាប់ការណ៍ថា ប្រភពព័ត៌មានថា ឈ្មោះ ទៀប ធួកនេះ កន្លងមកមន្ត្រី ជំនាញបានកសាង សំណុំរឿងជាហូហែរ ដូចជាស្រុកសន្ទុក រាប់ភ្លេច និងស្រុកស្ទោង ?៕