លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន ដឹកនាំកម្លាំង ចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងទប់ស្កាតបទ ល្មើសផ្សេងៗ ក្នុងស្រុកសំពៅលូន….

(ខេត្តបាត់ដំបង)៖ កាលពីយប់ថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង ០៩និង០០នាទីយប់ ដោយអនុវត្តន៍  តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង ដើម្បីទប់ស្កាត់បទល្មើស កម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាល ស្រុកសំពៅលូន ដឹនកនាំដោយលោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការស្រុកសំពៅលូន សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋាបាល បានចុះដាក់គោល ដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ ដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើសផ្សេងៗ និង រក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានស្រុក ។

លោកវរសេនីយ៍ទោ ទឹមវិឆ័យ អធិការស្រុកសំពៅលូន បានប្រាប់អោយដឹងថា ការចុះអនុត្តន៍និងដាក់ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើសផ្សេងៗ និងរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានស្រុក គឺកម្លាំងត្រូវអនុវត្តន៍ ជាប្រចាំដើម្បីជាសវាង មានបទល្មើស កើតឡើងជាថាហេតុ ងាយស្រួលទប់ ស្កាត់បានទាន់ពេលវេលា។

ក្នុងនោះផងដែរលោកវរសេនីយ៍ទោ ទឹមវិឆ័យ បានអំពាវនាវដល់ ប្រជាពលក្នុងមូលដ្ឋាន ស្រុកសំពៅលូនទាំង អស់អោយមាន ការចូលរួមសហការ ជាមួយកម្លាំងនគរបាល ដើម្បីទប់ស្កាត់រាល់ បទល្មើសជាពិសេស បទល្មើសឆ្លង ដែលដ៏ដូចជាការ ចូលរួមទប់ស្កាត់ការ  រើករាលដាលនូវជំងឺ កូវិដ១៩ចូលក្នុង សហគមន៍ តាមរយៈការលួចឆ្លង ដែនពីប្រទេសថៃ ចូលមកកម្ពុជាផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *