(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកភ្នំព្រឹកអនុត្តន៍ តាមដីការបង្គាប់អោយចាប់កាលពីព្រឹងថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២វេលាម៉ោង០៧និង១៥នាទីនៅចំណុចភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកខេត្តបាត់ដំប។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាល ស្រុកភ្នំព្រឹក បានប្រាប់អោយដឹងថា ជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ខ្លួន មានឈ្មោះ រឹម ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំមាន ទីលំនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមាន ថ្នាំគ្រាប់ រាងមូលសំប៉ែត ពណ៌ស្លាទុំ មានអក្សរបរទេស នៅលើគ្រាប់ថ្នាំ សញ្ញាWY ចំនួន១៧៧គ្រាប់ សង្ស័យជា សារធាតុញៀន និងទូរស័ព្ទដៃ ម៉ាកOPPO ចំនួន ០១គ្រឿង (ចាស់)។
លោកអធិការស្រុកភ្នំ ព្រឹកបានប្រាប់ អោយដឹងទៀតថាជន សង្ស័យខាងលើឃាត់ ខ្លួនតាមដីបង្កាប់ អោយចាប់លេខ ៣២៥ ត.ព្រ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ របស់ឯកឧត្តម ជា វណ្ណៈ ចៅក្រមជំនុំ ជម្រះ នៃសាលា ដំបូងខេត្តបាត់ដំបង ដោយបង្គាប់ ឱ្យចាប់ខ្លួនឈ្មោះ រឹម ចាន់ណាភេទប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាននគរ បាលស្រុកភ្នំព្រឹក កំពុង កសាងសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕