បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា គេចខ្លួនពីប្រទេថៃ ចូលមកកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា និងបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំង សមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅ ព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះបើតាមលោក កើត ឆែ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ ថ្លែងប្រាប់ នៅមុននេះបន្ដិច។

ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូន មន្ដ្រីជំនាញរបស់ក្រសួង សុខាភិបាល  ដើម្បីអនុវត្ត វិធានការបន្ដ។

សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រូបនេះបានរត់គេចពី ប្រទេសថៃនិងបាន ប្រកាសស្វែងរក កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២២នេះផងដែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់លើផេក facebook របស់លោកនៅរសៀល ថ្ងៃនេះយ៉ាង ដូច្នេះផងដែរថា, អុតស្វាមកដល់ថៃហើយ ! អាជ្ញាធរថៃកំពុងតាម ប្រមាញ់បុរសសញ្ជាតិ នីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន – ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត សម្អាតខុនដូដែលឈ្មោះ Osmond បានស្នាក់នៅ ។

ចុងក្រោយទើប ទទួលដំណឹងថា សមត្ថកិច្ចបានឃាត់ ខ្លួនជនបរទេសលោកនេះ នៅមុននេះបន្តិច តាមរយៈការ បញ្ជាក់ពីលោក កើត ឆែ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *