(ខេត្តតាកែវ)៖ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង ១៥និង១០នាទី ដោយមានបទបញ្ជារ យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរ បាលខេត្តតាកែវ កម្លាំងជំនាញនៃ អធិការដ្ឋាន នគរបាលស្រុក ត្រាំកក់ដែលដឹក នាំដោយលោក វរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាល ស្រុកត្រាំកក់ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរសារាយបានធ្វើការ ចេញល្បាតត្រង់ចំណុច គោលដៅសំខាន់ៗ លុះដល់ចំណុចផ្លូវ ចូលភូមិស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏ បានធ្វើការឃាត់ ខ្លួនសាកសួរជន សង្ស័យចំនួន០២នាក់ រួមមាន ៖
១.ឈ្មោះ ណុប ធឿន ភេទប្រុសអាយុ ៣៥ឆ្នាំ ភូមិត្រពាំង ក្រសាំងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ២.ឈ្មោះ ដៀង សាវុធ ភេទប្រុស អាយុ ៤៥នៅភូមិ ត្រពាំងក្រសាំង ឃុំអូសារាយ ស្រុកត្រាំកក់ បន្ទាប់មកសមត្ថកិច្ច ធ្វើការឆែកឆេរ ក៏ប្រទះឃើញមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារ ធាតុញៀនចំនួន១៣កញ្ចប់ ទូរស័ព្ទ០១គ្រឿង នៅលើខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ច យើងក៏ធ្វើការឃាត់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ ទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុក ត្រាំកក់ដើម្បី កសាងសំណុំរឿង ចាត់ការតាមនីតិវិធីបន្ត ៕