សមាគម អតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះមួយខ្នង ជូនអតីតយុវជន ក្រីក្រម្នាក់ក្នុង ស្រុកកំរៀង

(ខេត្តបាត់ដំបង)៖ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០ ក្រុមការងារ សមាគម អតីតយុទ្ធជនកម្ពុជា ស្រុកកំរៀង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ុក ឌីណា មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងបាត់ដំបង ជាសមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត រួមដំណើរដោយ លោកវរសេនីយ៍ ទោ ឈុំ សារ៉ន មេបញ្ជាការ ផ្នែកសឹករងស្រុក តំណាងលោកប្រធាន ស.អ.ក ស្រុក, លោកអនុ​ប្រធាន ទាំង៣, លោកប្រធានកិត្តិយសសាខាឃុំ, លោកប្រធានសាខាឃុំតាក្រី, លោកមេភូមិ និងអាជ្ញាធរ ដែនដី សរុបចំនួន ៣២នាក់ ដឹកនាំយកគ្រឿងសំណង់ ឈើ និងកម្លាំងជាងទៅ សាងសង់ផ្ទះចំនួន ០១ខ្នង មានទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយាបក្រោយទំហំ (៣ម៉ែត្រx២.៥ ម៉ែត្រ) ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់១ម៉ែត្រ (ក្នុងគំរោង) ជូនដល់អតីត យុទ្ធជនឈ្មោះ កាច់ ការី  អត្តលេខ HA97000349 ជាជនពិការ ភេទប្រុស អាយុ ៦០ឆ្នាំ ដែលមានជីវភាព ទីទ័លក្រ ពុំមានទីជំរកសមរម្យ ស្ថិតនៅក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *