(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍តា មបទបញ្ជារ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរ បាលខេត្តបាត់ដំបង កម្លាំងនគរ បាលស្រុកថ្មគោល បានចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនបាន ជនង្ស័យ១នាក់ កាលពីរសៀលថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២២ វេលា១៧និង១៥នាទី នៅចំណុចភូមិ កកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួន បានមានឈ្មោះហេង ធឿន ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទី លំ នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៥ថង់ទម្ងន់៦០ ២៩ក្រាម (ថ្នាំសុទ្ធ) ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនលក់ចំ នួន០១គ្រឿង និងសម្ភារៈសម្រាប់ រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ ប្រើប្រាស់ថ្នាំញៀន មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នគរបាលស្រុកថ្មគោល កសាងសុំណុំរឿង បញ្ជូនខ្លួនទៅ ការិយា ល័យជំនាញនៃ ស្នងការនគរខេត្ត បាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕