យុវជន៤នាក់នាំគ្នាលក់ និងជក់ថ្នាំញៀន ក្នុងក្រុងសិរីសោភ័ណ ត្រូវកំលាំងអាវុធហត្ថក្រុង ចុះបង្ក្រាប និងដកហូតថ្នាំ ញៀនបានមួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ នៅក្មេងៗសោះ មិនខិតខំរកស៊ីចិញ្ចឹម ឪពុក ម្តាយ បែជាបែកគំនិត នាំគ្នាលក់និងជក់ ថ្នាំញៀនយ៉ាងសកម្ម ក្នុងក្រុងសិរីសោភ័ណ ត្រូវកំលាំងអាវុធហត្ថ១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចុះឃាត់ខ្លួនបាន យុវជនចំនួន៤នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា ការចុះបង្ក្រាបបាន យុវជនសង្ស័យលួចលក់ និងជក់ថ្នាំញៀននេះ ក្រោយពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋ ថាមានយុវជន១ក្រុម កំពុងលួចលក់ និងជក់ថ្នាំញៀន នៅចំណុចខាងលើ ក្នុងនោះលោកក៏ បានអនុវត្តតាមបទបញ្ជា ពី លោកឧត្តមសេនីយ៍ ត្រី បោនប៊ិន  មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យផងដែរ ទើបបង្ក្រានបានជន សង្ស័យទាំង៤នាក់នេះ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ពេលបង្ក្រាបបាននោះ កំលាំងអាវុធហត្ថបាន ដកហូតវត្ថុ តាងរួមមាន គ្រឿងញៀនប្រភេទ ទឹកកកចំនួន៤កូនថង់កិប និងសម្ភារ:មួយចំនួន ពីឈ្មោះ ១/ឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់ថ្នាំញៀន ក្រោយពីកំលាំង អាវុធហត្ថសួចំលើយពី ឈ្មោះឈុន ប៊ុនឈុំរួចមក កំលាំងអាវុធហត្ថបាន បន្តឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់បន្ត ទៀតនិងដកហូតវត្ថុតាង រួមមានថ្នាំញៀន ២កូនថង់កិបនិង១ថង់ធំ សរុប គ្រឿងញៀម៉្សៅ ក្រាមពណ៌សចំនួន១កូន ថង់ធំនិង៦កូនថង់កិប ស្មើនឹងទម្ងន់៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារ:មួយចំនួនធំ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ជនសង្ស័យ៣នាក់១មានឈ្មោះឈឿនបញ្ញារិទ្ធ ប្រុសអាយុ១៨ឆ្នាំ អ្នកជក់ ២ឈ្មោះឈៀនពិសិដ្ឋ ប្រុសអាយុ១៧ឆ្នាំអ្នកជក់ ៣ឈ្មោះភ័ណចាន់ណារ៉ា ប្រុសអាយុ២៤ឆ្នាំអ្នកជក់និងលក់។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង គ្រឿងញៀនបានប្រាប់ឱ្យដឹងថា  ករណីបង្ក្រាបជន សង្ស័យលួចលក់ និងជក់គ្រឿងញៀនទាំង៤នាក់ ត្រូវបានកម្លាំង ការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលា ដំបូងខេត្តដើម្បីដាក់ទោស ទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *