(ខេត្តបន្ទាយមានជ័យ)៖ កាលពីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំសាលា ខេត្តបានបើក កិច្ចប្រជុំស្តីការផ្សព្វផ្សាយ សារាចណ៍ណែនាំ ពីនិតិវីធីបច្ចេកទេស នៃការរៀបចំ គម្រោងឋវិការរបស់ រដ្ឋាបាល ថ្នាក់ក្រោម ជាតិសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៣។ ពិធីនេះ មានការចូល លោក អ៊ុំ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ លោក ប៉ឹង គឹមសឹង ប្រធានមន្ទីរ សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត លោក យុទ្ធ ស្វីតនី ប្រធានរតនាគាខេត្ត រដ្ឋបាលស្រុកក្រុងរដ្ឋបាល ឃុំសង្កាត់ និងមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញ ខេត្តជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះលោក ប៉ឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយ សារាចណ៍ណែនាំ ស្តីពីនិតិវីធីបច្ចេកទេស នៃការរៀបចំ គម្រោងឋវិការរបស់ រដ្ឋាបាលថ្នាក់ក្រោម ជាតិ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ នេះ វាមានសារះសំខាន់ណាស់ សម្រាប់លោក លោកស្រីជាមន្ត្រីរាជការ ដែលពាក់ព័ន្ធតាមរយះ ការផ្តល់ជាគោលការណ៍នែនាំថ្មីៗ ដែលជាមូលដ្ឋាន សំរាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ រៀបចំគំរោង ថវិការឆ្នាំ២០២៣ របស់ខ្លួនប្រកបដោយ ប្រសិទ្ធិភាពនិងស័ក្តិសិទ្ធ ភាពធានាការគ្រប់គ្រង ការអនុវត្តថវិការ ដើម្បីឈានទៅបង្កើត លទ្ធផលជាក់ស្តែងដែល អាចវាសវែងបាននិងការ រួមចំណែកដោយផ្ទាល់ក្នុង ការសម្រេច គោលបំណងនយោបាយ អាទិភាពរបស់រដ្ឋាភិបាល ថ្នាក់ក្រោមជាតិ។
លោកបាន បញ្ជាក់ឲ្យដឹងទៀតថា ដើម្បីសម្រេចបាននូវ គោលដៅនៃការ ធ្វើទំនើបកម្ម និង ការពង្រឹងប្រព័ន្ធថវិការ នៅរដ្ឋបាលថ្នាក់ ក្រោមជាតិស្របតាម ក្របខណ្ឌគោល នយោបាយហិរញ្ញវត្ថុ សាធារណះ និងថវិការឆ្នាំ២០២៣ រដ្ឋាភិបាល បានកំណត់គោល ដៅសូចនាករ ហិរញ្ញវត្ថុ សាធារណះសម្រាប់ ឆ្នាំ២០២៣ ដែលចែងក្នុង ច្បាប់រួចជាស្រេចហើយ។
ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា អភិបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុស្រុក ក្រុង លោកចៅសង្កាត់ ឃុំ ស្មៀន និងមន្ត្រីពាក់ព័ន្ធ ក្រោយពីបានចូលរួម កិច្ចប្រជុំនេះហើយ ត្រូវយកចំណេះដឹង និងសមត្ថភាព គួបផ្សំនិងបទ ពិសោធន៍ការងារ ដើម្បីធានាឲ្យប្រាកដថា ការរៀបចំគំរោងថវិការឆ្នាំ ២០២៣ នេះ អាចសម្រេច បានសមិទ្ធិផលតាម គោលដៅសូចនាករ ដែលបានកំណត់។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាគម្រោង ថវិការឆ្នាំ២០២៣នេះ ជាការត្រៀមចាប់ផ្តើមនៃ ដំណើឆ្ពោះទៅរករបត់ ថ្មីនៃការងារគ្រប់គ្រង ថវិការស្របតាមយុទ្ធ សាស្ត្រនៃការកែទម្រង់ប្រព័ន្ធ ថវិការរដ្ឋបាលថ្នាក់ក្រោម ជាតិឆ្នាំ ២០២២និង២០២៣៕