លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចូលរួមដាំ កូនឈើ ចម្រុះ ១៣.០០០ ដើម នៅ ដី តំបន់ការ៉េពីរ ២២២២ ស្រុក ភ្នំស្រុក ដើម្បី អបអរ បុណ្យ រុក្ខទិវា ៩ កក្ត ដា ២០២២

លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចូលរួមដាំ កូនឈើ ចម្រុះ ១៣.០០០ ដើម នៅ ដី តំបន់ការ៉េពីរ ២២២២ ស្រុក ភ្នំស្រុក ដើម្បី អបអរ បុណ្យ រុក្ខទិវា ៩ កក្ត ដា ២០២២

(ខេត្តបន្ទាយមានជ័យ)៖ កូនឈើចម្រុះ១៣.០០០ ដើម ត្រូវបានលោកជំទាវ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន អមដំណើរដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោក ប៉ាង វណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល អភិបាលរងខេត្ត ក្រុង ស្រុក ព្រមទាំងមេបញ្ជាការ កងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរអង្គភាព នានាជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២២ ក្នុងភូមិតេជោសន្តិភាព នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាំចូលរួមដាំ នៅដីតំបន់ ការ៉េពីរ២២២២ ក្នុងស្រុកភ្នំស្រុក ដើម្បីអបអរបុណ្យ រុក្ខទិវា៩កក្តដា២០២២ ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងពិធីថា កូនឈើចម្រុះ ដែលយកមកដាំ មានប្រភេទ ឈើគ្រញូងធ្នង់ ត្របែកព្រៃអំពិលជាដើម។

ក្នុងនោះលោកទំទាវ ម៉ៅ ម៉ាល័យ បានមានប្រសាសន៌ថា លោកជំទាវ កំពង់ឲ្យមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរដែនដី  មន្រ្តីកងកម្លាំង ប្រដាប់អាវុធ និងសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជម្រុញដាំឈើធ្នង់ឲ្យ បានច្រើនលើផ្លូវលំ នៅជុំវិញ ក្នុងដី តំបន់ ការ៉េ ពីរ  ២២២២នេះ ក្នុងស្រុក ភ្នំស្រុក ឲ្យបានច្រើនផងដែរ ចំណែកកូន ឈើត្រូវយកមក ដាំទាំងអស់នេះ ជាអំណោយរបស់ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោក ជំទាវម៉ៅ ម៉ាល័យកែគឹមយ៉ាន។

ក្នុងនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ ក្នុងពិធីថាកូនឈើប្រណីត រាប់ពាន់ដើមកន្លងមក លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានយកទៅដាំនៅ សងខាងផ្លូវលំ ពីភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ចូលទៅអាងជើង គ្រុះ ជាងនេះទៅទៀត ផ្លូវខេត្តកាត់មុខ ប្រាសាទបន្ទាយឆ្មា និងផ្លូវជាតិលេខ៥៦ កាត់តំបន់ប្រាសាទ បន្ទាយឆ្មារជាដើម។

ក្នុងនោះលោកជំទាវ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ានបានត្រូវ ជម្រុញឲ្យដាំឈើឡើ ងវិញក្នុងទឹកដីខេត្តបន្ទាយ មានជ័យផងដែរ ក្នុងបំណងធ្វើឲ្យ មានដើមឈើនិង ព្រៃឡើងវិញ ក៏ដូចជាលើកកម្ពស់ បរិស្ថានធនធានធម្មជាតិ នៅតំបន់រមណីយ ដ្ឋានវប្បធម៍និងប្រវត្តិសាស្ត្រ បន្ទាយឆ្មារនិងតំបន់ ការពារទេសភាព បន្ទាយឆ្មារជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *