(ខេត្តរតនគិរី)៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរីនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលក្រុងបានលុង លោក ងិន ណែល បាត់ចាត់អោយ លោក ពុត ដានី អភិបាលរង នៃគណៈអភិបាល ក្រុងបានលុង និងលោក ខៃ ស៊ាងឃន់ អភិបាលរង នៃគណៈអភិបាលក្រុង បានដឹកនាំកម្លាំង ចម្រុះចុះរៀបចំសណ្តាប់ ធ្នាប់តាមផ្លូវជុំវិញផ្សារ និងផ្លូវក្នុងផ្សារក្រុងបាន លុងដើម្បីលើក កម្ពស់សោភ័ណភាព និងបរិស្ថានល្អ។
នៅក្នុងឱកាសនេះ លោកអភិបាលរង ក្រុងបានលុង បានណែនាំអប់រំដល់ ប្រជាពលរដ្ឋសាធារណ ជនទាំងអស់ឱ្យបាន យល់ដឹង និងចូលរួមថែរក្សា អនាម័យ នៅតាមចិញ្ចើមផ្លូវ មុខផ្ទះ របស់ប្រជាពលរដ្ឋរៀងខ្លួន ឬតាមតូប ផ្សារនានាជុំវិញផ្សារ។
លោកអភិបាលរង ក្រុងបានបន្តថា ការរៀបចំសណ្តាប់ធ្នាប់ ក្នុងទីប្រជុំជនផ្សារ បានលុងនេះ អាជ្ញាធរ នឹងបន្តចុះអនុវត្តជាប្រចាំ ជាពិសេសទីកន្លែង ដាក់តាំងលក់ទំនិញ ធំតូចដែលចេញផុត សំយាបតូប តម្រូវឲ្យមានការ រៀបចំអីវ៉ាន់ ទំនិញផ្សេងៗ ទៅតាមគំនូស ឱ្យបានល្អ ជៀសវាងបំពានក្នុ ងករណី បើអាជីវករណា មិនគោរពតាម ការណែនាំរបស់អាជ្ញាធរ ទេនោះ នឹងត្រូវចាត់វិធាន ការតាមផ្លូវច្បាប់ ជាធរមាន។
លោកអភិបាលរង ក៏បានសំដែង ការអរគុណ និងគាំទ្រ ចំពោះ ប្រជាពលរដ្ឋ អាជីវករ ដែលមានឆន្ទៈ គោរពតាម ការណែនាំ ថែមទាំងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែល ចូលរួមជាមួយ ក្រុមការងារ អាជ្ញាធរ មានសមត្ថកិច្ច សំដៅ លើកមុខមាត់ ខេត្តរតគិរីអោយ ប្រសើរឡើង៕