(ខេត្តបាត់ដំបង)៖កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុវត្តតាម លក្ខន្តិកៈសមាគមមិត្ត នគរបាលជាតិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មាធិការ មូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជា នៃ ស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបងបាន ចាត់តាំងលោកឧត្តម សេនីយ៍ត្រី សៅ សាម៉ុន ស្នង ការ រងទទួលផែនការងារ ធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគម មិត្ត នគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង អមដំណើរដោយ លោកវរ សេនីយ៍ ទោ វេ គឹមស៊ីម នាយការិយា ល័យបុគ្គលិក នៃស្នងការរដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាល ស្រុកបវេល លោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងមន្ត្រីនគរបាល សរុបចំនួន ៤០ នាក់ ដើម្បីប្រគល់ថវិកាស មាគមមិត្តនគរបាល ជាតិកម្ពុជាជូនដល់ក្រុម គ្រួសារសព លោក អនុសេនីយ៍ទោ .វត សុវត្តិ. មន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលល្វា ដែលបានទទួលមរណៈ ភាពនាវេ លា ម៉ោង ២៣និង៣៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយ រោគាពាធ ហើយសព កំពុងតម្កល់ធ្វើ បុណ្យនៅលំនៅដ្ឋាន ស្ថិតនៅភូពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ ដំបង ។
ថវិកាសមាគមមិត្ត នគរបាលជាតិកម្ពុជា ចំនួន ៦,០ ០០,០០០រៀល (ប្រាំមួយលានរៀល) និងថវិការមូលនីធិកង កម្លាំងអធិការរដ្ឋាន នគរបាលស្រុក ចំនួន ១,៥៩៥,០០០រៀល (មួយលានប្រាំសែនប្រាំ បួនម៉ឺនប្រាំពាន់រៀល) សរុបថវិកាចំនួន ៧,៥៩៥,០០០រៀល (ប្រាំពីរលាន ប្រាំបួនសែនប្រាំបួន ម៉ឺនប្រាំពាន់រៀល) បានប្រគល់ជូនក្រុម គ្រួសារសពដើម្បី ចាត់ចែងប្រើប្រាស់ ក្នុងពិធីបុណ្យ៕