មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ចុះត្រួតពិនិត្យការងារលើគ្រប់វិស័យវរសេនាតូចថ្មើរជើងលេខ៥៣៤ ចំណុះកងពល..!!!

បាត់ដំបង÷នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំក្រុមការងារកងពល ចុះត្រួតពិនិត្យការងារលើគ្រប់វិស័យ នៅវរសេនាតូចថ្មើរជើងលេខ៥៣៤ ស្ថិតនៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ផ្ទៃក្នុងទីបញ្ជាការវរសេនាតូច កងអនុសេនាធំ និងកងអនុសេនាតូច ចំណុះវរសេនាតូច លោកឧត្តមសេនីយ៍ត្រី កែវសេងលន មេបញ្ជាការកងពល បានសរុបវាយតម្លៃខ្ពស់ចំពោះអង្គភាពវរសេនាតូចថ្មើរជើងលេខ៥៣៤ អនុវត្តបានល្អតាមផែនការរបស់កងពលដាក់ចុះ ដូចជា: កម្លាំងត្រៀមអន្តរាគមន៍ លេណដ្ឋាន អាវុធគ្រាប់ទុកដាក់តាមលក្ខណៈបច្ចេកទេស ផ្ទះស្នាក់នៅមានអនាម័យ របៀបរបបធ្វើការងារ ផ្ទះប្រចាំបញ្ជាប្រចាំថ្ងៃ មានតារាងកាលវិភាគ បញ្ជីវត្តមានច្បាស់លាស់ និងការងារបង្កបង្កើនផលចិញ្ចឹមសត្វ។

ឧត្តមសេនីយ៍ត្រី កែវ សេងលន បានបញ្ជាក់ថា លោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់ ព្រោះដើម្បីជម្រុញការងារអង្គភាពឲ្យកាន់តែរីកចម្រើន ដើម្បីឈានទៅរកជ័យជម្នះក្នុងការប្រកួតប្រជែងប្រឡងប្រណាំងជាមួយអង្គភាពដទៃ។

លោកមេបញ្ជាការ ក៏បានសង្កត់ធ្ងន់ទៅលើខ្លឹមសារទី៤ គឺការងារចិញ្ចឹមទ័ព គ្រប់កងឯកភាពត្រូវធ្វើដូចភ្លៀងរលឹម ដោយសាមគ្គីភាព និងឯកភាពគ្នា ដើម្បីធ្វើយ៉ាងណាឲ្យយោធិនហូបចុកគ្រប់គ្រាន់ ហើយលោកមេបញ្ជាការក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើមេបញ្ជាការអង្គភាពណា អសកម្ម មិនដឹកនាំអង្គភាពរីកចម្រើន នឹងត្រូវដោះដូរ៕ ការងារចិញ្ចឹមទ័ពដូចជា: ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងការងារផ្ទះបាយ។

លោកបានណែនាំ ដល់មេបញ្ជាការគ្រប់កងឯកភាពត្រូវទទួលខុសត្រូវ និងមានស្មារតីខ្ពស់ក្នុងការគ្រប់គ្រងកម្លាំង ទុកដាក់ថែរទាំអាវុធយុទ្ធភ័ណ្ឌឲ្យបានត្រឹមត្រូវតាមក្បួនបចេ្ចកទេស និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ។ ជាពិសេស ផ្តោតទៅលើការកសាងអង្គភាព និងចិញ្ចឹមទ័ពឲ្យបានល្អប្រសើរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *