លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ​អញ្ជើញ​ចូលរួមពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលលម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ.!!!

 

កំពង់ចាម÷នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ​២០២២នេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ​អញ្ជើញ​ចូលរួមពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលលម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋាននានា អង្គភាព មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យទទួលបានជោគជ័យ បន្ថែមលើអ្វីដែលបណ្ឌិត្យសភានគរបាលបានធ្វើជាច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលជាតិ ដើម្បីធានាដល់កិច្ចប្រតិបត្តិការនិងការបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនជាតិ និងប្រជាជន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *