កំលាំងទាហានថៃ ចាប់ពលករខ្មែរ ប្រុស ស្រី ក្មេងចំនួន៣៩នាក់ នៅគោលដៅផ្សេង គ្នាលួចឆ្លងដែន ខុសច្បាប់ ចូលក្នុងប្រទេស ក្នុងខេត្តស្រះកែវ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀល ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២២នេះ មានពលករខ្មែរ ប្រុស ស្រី ក្មេង សរុបចំនួន ៣៩នាក់ ត្រូវកំលាំងទាហាន ថៃធ្វើការចាប់ឃាត់ខ្លួន បាន នៅតាមគោល ដៅផ្សេងៗគ្នា ពលករទាំងអស់នេះបាន លួចឆ្លងដែនខុសច្បាប់ ចូលក្នុងប្រទេសដើ ម្បីរកការងារធ្វើ ក្នុងខេត្តស្រះកែវ ។

យោងតាមការចុះផ្សាយ របស់គេហទំពរ័ក្នុងស្រុក របស់ថៃឈ្មោះស្រះកែវ-77 ខាងដេត បានធ្វើការចុះផ្សាយថា  នៅល្ងាចថ្ងៃទី២៥នេះ កម្លាំងសមត្ថកិច្ចការពារ ព្រំដែនរបស់ថៃ ជាច្រើនគោលដៅ ក្នុងភូមិសាស្រ្ត ខេត្តស្រះកែវ ក្នុងនោះ មានកម្លាំងទាហាន ប្រាណអង្គភាពទី១២ អង្គភាពទាហាន ជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិច្ច ទាហានប្រាណ អង្គភាពទី១៣ ដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹង ទប់ស្កាត់ពលករខ្មែរ លួចឆ្លងដែនចូល ប្រទេសដោយខុសច្បាប់ ក្នុងបរិវេណព្រំដែន ថៃ-កម្ពុជា ក្នុងភូមិសាស្រ្ត ស្រុកអារញ្ញ នឹងស្រុកតាផាក់យ៉ា របស់ខេត្តស្រះកែវ ។

គេហទំពរ័ក្នុងស្រុក របស់ថៃឈ្មោះ ស្រះកែវ-77 ខាងដេត បានធ្វើការចុះផ្សាយបន្ត ឲ្យដឹងទៀតថា ការទប់ស្កាត់ពលករខ្មែរ លួចឆ្លងដែនចូល ប្រទេសថៃនេះ តាមវិធានការ ការពារនឹងគ្រប់គ្រង ការរាត្បាតរបស់ជម្ងឺកូវីដ-១៩  រួមទាំងជម្ងឺអុតស្វាផងដែរ។

ពេលដែលសមត្ថកិច្ចថៃ កំពុងដើរល្បាតនឹងត្រួត ពិនិត្យក្នុងភូមិសាស្រ្ត របស់ខ្លួនទទួលខុសត្រូវនោះ ក៏បានជួប ប្រទះឃើញមនុស្ស គួរឲ្យសង្ស័យដើរមក តាមច្រករបៀងទើបហៅ ឲ្យឈប់ដើម្បីត្រួតពិនិត្យ បានឃើញពលករ ខ្មែរចំនួន៣៩នាក់ ក្នុងនោះមាន ស្រី មានប្រុស និងកូនក្មេងៗទៀតផង។

ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបានធ្វើការ វាស់កំដៅនាំខ្លួនយក ទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរ ទាំងអស់យកទៅ ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត ពិសេសពិនិត្យ ខ្លាចមានកើត ជម្ងឺកូវីដ.១៩ និង ជម្ងឺអ៊ុតស្វាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *