ចោរជើងខ្លាំងពូកែខាង លួចប្រចាំបំបន់ក្រុង ប៉ោយប៉ែតត្រូវ កំលាំងនគរបាលក្រុ ងប៉ោយប៉ែតឃាត់ ខ្លួនបានហើយនិងបញ្ជូនខ្លួន ទៅកាន់តុលាខេត្ត….

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា តាមពាក្យបណ្ដឹងរបស់ ជនរងគ្រោះជា ប្រជាពលរដ្ឋ២នាក់ រស់នៅក្រុងប៉ោយប៉ែតថា ពួកខ្លួនបានបាត់ម៉ូតូ២គ្រឿង ត្រូវជនមិនស្គាល់មុខ បានលួចម៉ូតូ ទៅបាត់។

ពេលទទួលបាន ពាក្យប្តឹងហើយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាល១ក្រុម សហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន បានជនសង្ស័យជា ចោរលួចយ៉ាងសកម្មក្នុង ក្រុងប៉ោយប៉ែតបាន១នាក់ នៅព្រឹក ទី២៦ ខែកក្កដា ឆ្នាំ២០២២ ការឃាត់ខ្លួនចោរបាន លោកវរសេនីយ៍ឯក សៅ សារឿន បានអនុវត្តតាមបទ បញ្ជារបស់លោកឧត្តម សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្រោយពីក្នុងក្រុង ប៉ោយប៉ែតមានប្រជាពល រដ្ឋបាត់ម៉ូតូច្រើនដោយ សារចោរលួច។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលក្រុង និងនគរបាល ប៉ុស្តិ៍បានទទួលពាក្យ បណ្តឹងពីជនរងគ្រោះ ពលរដ្ឋ ឈ្មោះ ភាន់ រតនៈ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិក្បាលស្ពាន ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យប់ ស្នាក់នៅក្នុងបន្ទប់ជួល បានអូសម៉ូតូចេញពី ក្នុងបន្ទប់ដាក់មុខបន្ទប់ ហើយចូលក្នុង បន្ទប់វិញមិនបានដក សោពីម៉ូតូត្រូវចោរ លួចយកទៅចាត់។ ម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1D-2623 ។

ចំណែកពាក្យបណ្ដឹង របស់ជនរងគ្រោះ ជាពលរដ្ឋ ឈ្មោះម៉េង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស់នៅម្ដុំពេទ្យកង់ រទេះស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា មុនពេលកើតហេតុ នោះនៅម៉ោង១០យប់ចោរបានជិះម៉ូតូ សេរីចាស់មកឈប់ ក្បែរផ្ទះបានចុះពីម៉ូតូ ចូលមកលួចមកយក ម៉ូតូរបស់របស់គាត់ម៉ាក HONDA Scoopy ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ 1S-9046 បន្ទាយមានជ័យ ដែលបញ្ឈរទុកនៅ មុខផ្ទះពុំបានដកកូន សោចេញពីម៉ូតូ ជិះទៅបាត់ ហើយចំណែកម៉ូតូ របស់ចោរទុក នៅកន្លែកើតហេតុ។

លោកវរសេនីយ៍ឯក សៅ សារឿន ពេលចុះធ្វើការ ស្រាវជ្រាវនោះបានឃើញ ជនសង្ស័យឈ្មោះកូ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រឡប់មកយក ម៉ូតូដែលខ្លួនទុកនៅ កន្លែងកើតហេតុ ហើយត្រូវបានកំលាំង នគរបាកធ្វើការឃាត់ខ្លួន បាននាំខ្លួនមក សាកសួរនៅប៉ុស្ដិ៍។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជា បានធ្វើសកម្មភាពលួច យកម៉ូតូរបស់ជនរងគ្រោះ ទាំង២នាក់ពិតប្រាកដមែន។

ជនសង្ស័យក្រោយ ពីសារភាពហើយបាន កសាងសុំណុំរឿងបញ្ជូន ទៅតុលាការខេត្តអនុវត្ត និតិវិធីច្បាប់ ចំណែកម៉ូតូរបស់ ជនរងគ្រោះនគរបាល បានប្រគល់ជូនម្ចាស់ ដើមវិញអស់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *